ហាងខារ៉ាអូខេប្រជុំមិត្ត នៅក្រុងប៉ោយប៉ែតធ្វើឲ្យបែក ធ្លាយវីដេអូអាសអាភាស,តើពិតឬទេ?

ហាងខារ៉ាអូខេប្រជុំមិត្ត នៅក្រុងប៉ោយប៉ែតធ្វើឲ្យបែក ធ្លាយវីដេអូអាសអាភាស,តើពិតឬទេ?

ខេត្តបន្ទាយមានជ័យ÷ វីដេអូរាំច្រៀងស្លៀកពាក់ស៊ិចស៊ី នៅក្នុងហាងខារ៉ាអូខេមួយកន្លែងត្រូវបានគេចែករំលែកតៗគ្នា ដើម្បីជាការទាក់ទាញដល់អតិថិជន។ ប្រភពបានខ្សឹបខ្សៀវថា មានលើសពីនេះទៀត នៅក្នុងហាងខារ៉ាអូខេការលើនេះ ដើម្បីបង្កើនការសប្បាយរីករាយជូនដល់អតិថិជន។ បើទោះ ជាមានការរិះគន់យ៉ាងណាក៏ដោយ ប្រភពបានបន្ថែមថា អាចខារ៉ាអូខេនេះត្រូវបានការពារដោយមន្ត្រីកងរាជអាវុធហត្ថនៅក្នុងតំបន់នោះ(?)។

បើតាមសេចក្តីរាយការណ៍ប្រាប់ថា ហាងខារ៉ាអូខេមួយកន្លែងមានឈ្មោះប្រជុំមិត្ត និង (X stra) ដែលមានថៅកែគឺជាជនជាតិចិនហើយគេសង្កេតឃើញថា រាល់ថ្ងៃមានតែងតែជនជាតិចិន ចូលជាប្រចាំទាំងយប់ទាំងថ្ងៃផងនោះ..ពេលនេះបែកធ្លាយ វីដេអូ ខាងក្នុង អមទៅដោយការរាំស្រាតស្លៀកប៊ីនីនិងមានការប្រើប្រាស់គ្រឿង ញៀនទៀតផង។ ហាងខារ៉ាអូខេ ktv មួយកន្លែងនេះមានថៅកែគឺជាជនជាតិចិន ។ ប្រភពប្រាប់ថា ហាងនេះបានដំណើរការជាយូរមកហើយ បើទោះបីជាស្ថិតនៅក្នុងដំណាក់កាលចម្រុងចម្រាស់បញ្ហាព្រំដែន ក៏នៅតែបើកកំសាន្តជាធម្មតា។

បើតាមប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតនិយាយថា នៅ ក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ19 ក៏ហាងខារ៉ាអូខេនេះអាចដំណើរការទៅបានដោយអាថ៌កំបាំងផងដែរ។ ឥឡូវនេះទៀតគេអាចនៅតែដំណើរការបានដោយរលូនហើយអតិថិជនភាគច្រើនគឺជាអ្នកដែលមានទ្រព្យធន់ច្រើនៗនិងជនជាតិចិន។

បើតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងខាង លើមួយនេះមានខ្នងនិងខ្សែថៅកែធំៗណាស់ទើបហ៊ានបើកយ៉ាងនេះ។ ហាងខារ៉ាអូខេនេះមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះស្នើសុំសមត្ថកិច្ចចុះមើលផង។

មន្ត្រីអាជ្ញាធរមូលដ្ឋានរួមទាំងអភិបាលក្រុងប៉ោយប៉ែតផងមិនអាចសុំការបំភ្លឺបានទេ។ មេបញ្ជាការកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែតក៏មិនអាចទាក់ទងបានដែរ។ យ៉ាងណាក៏ដោយគេហទំព័រយើងរង់ចាំ ការឆ្លើយតបបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធក្នុងរឿងនេះ៕

img 20250930 141917 952 videocapture 20250930 141353 videocapture 20250930 141241 videocapture 20250930 141359videocapture 20250930 141234

Scroll to Top