ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំនមន្ត្រីជំនាញ់ជាច្រេីននាក់ ចុះពិនិត្យមេីលការបំពាក់ភ្លេីង Solar បំភ្លឺផ្លូវ ក្នុងភូមិសាស្រ្តស្រុកក្រគរ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ នៃទីរួមខេត្តពោធិ៍សាត់។
នេះជាការឆ្លុំបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តដែលបាននឹងកំពុងធ្វេីការបោះពួយមួយជំហ៊ានទៅមុខទៀត ក្នុងការអភិវឌ្ឍ គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តពោធិ៍សាត់ ពិសេសការកែលម្អ សោភ័ណភាព ផ្លូវថ្នល់ សាធារណៈ និងបំពាក់ដំឡើង អំពូលបំភ្លឺផ្លូវ សូឡា Solar LED ក្នុងន័យស្ថាបនា ឆ្ពោះទៅរកភាពជោគជ័យ និងការ គ្រោងទុកក៏ដូចជាការប្តេជ្ញាចិត្ត កាលរយះកន្លងមក របស់ ឯកឧត្តម ខូយ រីដា ដែលបានសន្យានេះហើយជាតម្រូវការ សេវាសារធារណៈ សម្រាប់ពលរដ្ឋទូទៅ ។
ជាមួយគ្នានេះប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វេីដំណេីរបេីកបរឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចទីតាំងដែលបានតំឡេីងអំពូលសូឡានេះ បានធ្វេីការសាទរ និងសប្បាយចិត្តជាពុនពេក ដែលថ្នាក់ដឹកនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់បានយកចិត្តទុកដាក់ ជួយសម្រួលដល់ការធ្វេីដំណើររបស់ប្រជាពលរដ្ឋនាពេលរាត្រី៕


