កាក់រថយន្តសាំងយ៉ុងដណ្ដើមយកកូន ពីជនរង្គ្រោះ ឈានដល់បា..ញ់ប្រហា..រធ្វើឲ្យបា.ត់បង់ជីវិ..តម្នាក់ និងរបួ…ស៤នាក់ នៅស្រុកវាលវែង

កាក់រថយន្តសាំងយ៉ុងដណ្ដើមយកកូន ពីជនរង្គ្រោះ ឈានដល់បា..ញ់ប្រហា..រធ្វើឲ្យបា.ត់បង់ជីវិ..តម្នាក់ និងរបួ…ស៤នាក់ នៅស្រុកវាលវែង

ពោធិ៍សាត់៖ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ មានករណីមានសេចក្តីរាយការណ៍ថា មានករណីបា..ញ់ប្រហា..រ ទៅលើរថយន្តសាំងយ៉ុង

មួយគ្រឿង នៅលើផ្លូវជាតិ៥៥ចន្លោះ គីឡូម៉ែត្រលេខ159-160 ចំណុចA4 ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្កឲ្យមានមនុ…ស្សស្លា…ប់ និងរបួ …ស៤នា..ក់ ។

សមត្ថកិច្ចស្រុកវាលវែងបានឲ្យដឹងថា ករណីបា..ញ់ប្រហា..រនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ឯក ណាំអៀង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានជិះរថយន្ត១គ្រឿង ម៉ាក Vico ពណ៌ ទឹកប្រាក់ ស្លាកលេខ ពោធិសាត់ 2B-2013 ធ្វើសកម្មភាពបា ..ញ់ប្រហា..រទៅលើក្រុមជនរងគ្រោះ កំពុងធ្វើដំណើតាមរថយន្ត១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 2AH-0038 បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ បានបើករថយន្តរត់គេចខ្លួនបាត់។

ប្រភពបញ្ជាក់ថា ខ្មាន់កាំភ្លើងប្រើប្រាស់អាវុធខ្លីម៉ាក K54 និងបណ្ដាលឲ្យស្ដ្រីម្នា..ក់ស្លា..ប់ ព្រមទាំងរងរបួ..ស៤នាក់ផ្សេងទៀត (ស្រីម្នាក់)ផ្តើមចេញពីទំនាស់ដណ្ដើមកូនគ្នា។

លុះមកដល់វេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវស៊ើបអង្កេត ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឯក ណាំអៀង បាននៅចំណុចមន្ទីរពេទ្យខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធីច្បាប់។ ចំណែកឯជនរងគ្រោះចំនួន៣នាក់ ស្រី១នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ និងជនរងគ្រោះម្នាក់ឈ្មោះ ចេង សាវឿន កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត៕

fb img 1759017368178 fb img 1759017371581 fb img 1759017375071 fb img 1759017377650

Scroll to Top