ឯកឧត្តម វ៉ី សំណាង អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធបន្តការពារររដ្ឋធម្មនុញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល និងការពារប្រជាពលរដ្ឋ

ឯកឧត្តម វ៉ី សំណាង អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធបន្តការពារររដ្ឋធម្មនុញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល និងការពារប្រជាពលរដ្ឋ

ខេត្តតាកែវ៖ នៅក្នុងថ្ងៃអបអរខួប ៣២ឆ្នាំនៃ«ទិវាប្រកាសរដ្ឋធម្មនុញ» អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវធ្វើយ៉ាងណាការពាររដ្ឋធម្មនុញ ការពាររាជបាល្ល័ង ការពាររាជរដ្ឋាភិបាលស្របច្បាប់ជាពិសេសការពារប្រជាពលរដ្ឋឱ្យបានជាដាច់ខាត។

ថ្លែងនៅចំពោះកងកម្លាំងប្រដាប់ធាវុធទាំង៣ប្រភេទនៅក្នុងឱកាសនាំយកនំអម្សម គ្រឿងហូបចុក និងថវិការមួយចំនួន យកទៅចែកជូនដល់កងកម្លាំងរាជអាវុធហត្ថ នាយ នាយទាហានរង និង ពលទាហាន នាយនគរបាល ពលនគរបាលនិង ដែលកំពុងឈជើងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តតាកែវនៅព្រឹកថ្ងៃ ពុធ ទី២៤ ខែកញ្ញា ២០២៥នៅទីបញ្ជាការរវរៈការពារព្រំដែនកំពង់ក្រសាំង ស្ថិតក្នុងស្រុកបូរីជលសា ដែលជាថ្ងៃ«ទិវាប្រកាសរដ្ឋធម្មនុញ»ឯកឧត្តមអភិបាលខេត្តតាកែវបានលើកឡើងថា រដ្ឋធម្មនុញរបស់កម្ពុជាមានភាពរឹងមាំក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះ ដោយសារកងកម្លាំងប្រដាប់អាវុធបានជួយទ្រទ្រង់ការពារ។ នៅពេលរដ្ឋធម្មនុញរឹងមាំ វានឹងនាំឱ្យប្រទេសមានស្ថរិភាព រាជរដ្ឋាភិបាលមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានប្រាប់កងកំលាំងប្រដាប់អាវុធទាំងអស់ឱ្យជឿជាក់លើកការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលទៅលើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយរាជរដ្ឋាភិបាលនឹងមិនធ្វើឱ្យបាត់បង់ទឹកដីហើយក៏មិនចង់បានទឹកដីពីប្រទេសណាដែរ៕

fb img 1758762961076 fb img 1758762974275 fb img 1758762997435 fb img 1758762994975 fb img 1758763000226 fb img 1758762986851 fb img 1758762983796 fb img 1758762989530 fb img 1758762966119 fb img 1758762968644 fb img 1758762971440 fb img 1758762981397 fb img 1758762979007 fb img 1758762976831 fb img 1758762992324

Scroll to Top