លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិតីចែកជូននិវត្តន៍ជន និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិតីចែកជូននិវត្តន៍ជន និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោក សុីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាព ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងពង្រឹងវិធានការជំនាញ ព្រមទាំងពិធីសំណេះសំណាល ជាមួយកងកម្លាំង និងនិវត្តន៍ជន ជាអតីតនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ។

ក្នុងឱកាសនោះដែរ ក្នុងនាមលោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត និងអភិបាលស្រុកជើងព្រៃ ជាប្រធានកិត្តិយសស្រុក ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូននិវត្តន៍ជន ចំនួន២០នាក់ ដែលមានជីវភាពលំបាក និងបាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសក្នុងពិធីកាន់បិណ្ឌ និង ពិធីបុណ្យភ្ជុំបិណ្ឌ ខាងពេលមុខនេះ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានផ្ដល់អនុសាសន៍ណែនាំ និងចែករំលែកនូវបទពិសោធន៍អនុវត្តការងារកន្លងមក ដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពការងារជំនាញ ព្រមទាំងឱ្យគ្រប់កងកម្លាំង បន្តការខិតខំបម្រើសេវាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ដោយពិធីនេះ មានការអញ្ជើញពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក មេបញ្ជាការសឹករងស្រុក អាវុធហត្ថស្រុក លោក-លោកស្រី មេឃុំ និងកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងមន្ត្រីពាក់ព័ន្ធសាលាស្រុកជើងព្រៃ ផងដែរ ៕

img 20250918 145646 584 img 20250918 145646 481 img 20250918 145646 004 img 20250918 145645 920 img 20250918 145646 874 img 20250918 145646 690 img 20250918 145646 665 img 20250918 145646 562 img 20250918 145646 827

Scroll to Top