ថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមជាមួយ ក្រសួង សាធារណការ បើកយុទ្ធនាការដាំដើមជើងគោ អមសងខាងបណ្តោយផ្លូវជាតិលេខ៧ ដើម្បីលម្អទេសភាពបៃតង និងការពារជើងទេរ នៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមជាមួយ ក្រសួង សាធារណការ បើកយុទ្ធនាការដាំដើមជើងគោ អមសងខាងបណ្តោយផ្លូវជាតិលេខ៧ ដើម្បីលម្អទេសភាពបៃតង និងការពារជើងទេរ នៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុម ប្រឹក្សាខេត្ត និង ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការដឹកជញ្ជូន នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញ ដឹកនាំ អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត សិក្សា នុសិស្ស លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ចូលរួមដាំដើមផ្កាជើងគោចំនួន ២០០ដើម ជានិមិត្តរូប នៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ ដើម្បីលើកកម្ពស់សោភណភាព អមសងខាងបណ្តោយផ្លូវជាតិលេខ៧ ឲ្យមានទេសភាពបៃតង និងការពារជើងទេរ។

ឯកឧត្តម បានបន្ថែមថា រដ្ឋបាលខេត្តកំពង់ចាម បាននាំយកដើមផ្កាជើងគោចំនួន ១៥.០០០ដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ផ្តល់ជូនរដ្ឋបាលបាលខេត្ត។ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ ព្រះសង្ឃ បុគ្គលិកឯកជន ម្ចាស់រោងចក្រ សហគ្រាស ដែលនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ចូលរួមជាមួយរដ្ឋបាលខេត្ត ដាំនិងជួយថែទាំតាមមុខលំនៅឋាន សាលារៀន វត្តអារាម រោងចក្រ សហគ្រាសរៀងៗខ្លួន ឲ្យបានគ្រប់ៗគ្នា ដោយការដាំនេះ គឺត្រូវដាំចំងាយពីចិញ្ចើមផ្លូវពី ១,៥ម៉ែត្រ ទៅ៣ម៉ែត្រ និងគម្លាតពី ៧ ទៅ១០ម៉ែត្រក្នុង១ដើម។

ឯកឧត្តម បានបញ្ជាក់ទៀតថា ការចូលរួមដាំដើមផ្កាជើងគោនៅពេលនេះ រដ្ឋបាលខេត្តកំពង់ចាម សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិ លេខ៧ទាំងអស់នឹងចូលរួមជាមួយ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងចលនាដាំ និង ថែទាំផ្កាជើងគោនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ដើម្បីលើកកម្ពស់សោភណភាព លម្អតាមដងផ្លូវជាតិ លេខ៧ ឱ្យមានភាពបៃតងស្រស់បំព្រង៕

បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោងស្ថាបនា លើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង និងគម្រោងដាំដើមឈើលម្អ អមសងខាងផ្លូវជាតិលេខ ៧ ចាប់ពី វង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាមគ្រោងនឹងបញ្ចប់នៅពេលដ៏ខ្លីខាង មុខនេះ។ ដើម្បីលើកកម្ពស់សោភណភាព តាមបណ្ដោយទ្រូងផ្លូវជាតិលេខ៧ ដែលទើបនឹងសាងសង់រួច រដ្ឋបាលខេត្តកំពង់ចាម គ្រោងនឹងដាំដើមផ្កាជើងគោចំនួន ១៥.០០០ដើម ដែលប្រើប្រាស់រយៈពេល៣ខែ ក្នុងការដាំដើមផ្កាជើងគោ៕

fb img 1758170366266 fb img 1758170385640 fb img 1758170389423 fb img 1758170383405 fb img 1758170393724 fb img 1758170375497 fb img 1758170379112 fb img 1758170368607 fb img 1758170398624 fb img 1758170396302

 

Scroll to Top