ឯកឧត្តម ខូយ រីដា ជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋ រស់តាមព្រំដែន កម្ពុជា-ថៃ ចំនួន៨៩៤គ្រួសារ

ឯកឧត្តម ខូយ រីដា ជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋ រស់តាមព្រំដែន កម្ពុជា-ថៃ ចំនួន៨៩៤គ្រួសារ

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ប្រជាជនក្នុងខេត្តពោធិ៍សាត់ និងសប្បុរសជន មកចែកជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់តាមព្រំដែនកម្ពុជា-ថៃ ចំនួន៨៩៤គ្រួសារ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណសាលាឃុំថ្មដា ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។

អំណោយមនុស្សធម៌ របស់ប្រជាជនក្នុងខេត្តពោធិ៍សាត់ និងសប្បុរសជន ដែលត្រូវចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំថ្មដា ចំនួន៨៩៤គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ៣០គីឡូក្រាម និងឃីត២កញ្ចប់៕

fb img 1758121272301 fb img 1758121275168 fb img 1758121295952 fb img 1758121299021 fb img 1758121303239 fb img 1758121310743 fb img 1758121307426 fb img 1758121280157 fb img 1758121282917 fb img 1758121292990 fb img 1758121288172 fb img 1758121285360

Scroll to Top