ខេត្តកំពង់ចាម÷នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិនាព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ និង លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញដឹកនាំមន្រ្តីរាជការ និងអាជ្ញាធរភូមិ ឃុំ ចូលរួមពិធីបុណ្យកាន់បិណ្ឌទី៩ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តកោះកែវ ស្ថិតក្នុងឃុំព្រែកដំបូក និងវត្តក្សេរ នៅក្នុងឃុំព្រែករំដេង។
ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក និងប្រធានក្រុមប្រឹក្សាស្រុក សហការី អញ្ជើញអុចទៀនធូប បូជាផ្កាភ្ញី ដល់ព្រះពុទ្ធបដិមា និងចូលរួមឧទ្ទិស សូមឲ្យដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានយោងយក កំណើត កើតនៅក្នុងទីឋានដ៏ខ្ពង់ខ្ពស់ រួមជាមួយនោះ និងក៏សូមឧទ្ទិសនូវមហាកុសលផលបុណ្យ សូមឲ្យបានដល់វិញ្ញាណក្ខន្ធ វីរៈកងទព័ការពារព្រំដែនក្នុងសង្រ្គាមថៃឈ្លានពានព្រំដែនខ្មែរ និងកម្មាភិបាល យុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដើម្បី បុព្វហេតុជាតិ មាតុភូមិ នៃយើងផងដែរ ។
នៅក្នុងពិធីកាន់បិណ្ឌវេនទី៩លោកភិបាលស្រុក និង និង សហការី បាននាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដោយក្នុង ១វត្ត មាន ៖
ទឹកសុទ្ធ ៣កេស ទឹកផ្លែឈើ ៣កេស មី ៣កេសតូច សាដក់ និង បច្ច័យ កសាង បច្ច័យ ប្រគេនព្រះសង្ឈ គណៈកម្មាការវត្ត នូវថវិកាមួយចំនួនផងដែល ៕


