កិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

កិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ បើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញ ចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ ទីចាត់ការចំណុះ សាលាខេត្ត ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានលើកយករបៀបវារៈចំនួន ៨ សម្រាប់ប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមដែលក្នុងនោះរួមមាន៖

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ សីហា និងលើកទិសដៅប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ចាម។

៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាព ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។

៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាព គណៈកម្មាធិការលទ្ធកម្ម (គ.ល) របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។

៦-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាព គណៈកម្មការរៀបចំគម្រោងខេត្ត ឆ្នាំ២០២៦។

៧-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី ការកែសម្រួលសមាសភាពក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តកំពង់ចាម។

៨-បញ្ហាផ្សេងៗ។

img 20250909 120933 575 img 20250909 120933 188 img 20250909 120933 322 img 20250909 120933 461 img 20250909 120932 821 img 20250909 120933 305

Scroll to Top