កូនបង្កង និងកូនត្រី ជិត ១០ម៉ឺនក្បាល ត្រូវបានលែងចូលតំបន់បឹងធំ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

កូនបង្កង និងកូនត្រី ជិត ១០ម៉ឺនក្បាល ត្រូវបានលែងចូលតំបន់បឹងធំ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ខេត្តកំពង់ចាម÷ កូនបង្កង និងកូនត្រីប្រមាណជិត ១០ម៉ឺនក្បាលត្រូវបានប្រារព្ធពិធីលែងចូលក្នុងតំបន់បឹងធំ ស្ថិតនៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ និងឯកឧត្តម ណៅ ធួក អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ព្រមទាំង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កូនត្រី និងកូនបង្កង ប្រមាណជិត១០ក្បាល ដែលយើងរួមគ្នាប្រលែងនាពេលនេះ គឺមានអត្ថន័យ និង សារៈសំខាន់បំផុត សម្រាប់បំផុសស្មារតី ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ឱ្យចូលរួម យ៉ាងសកម្ម ក្នុងសកម្មភាព ថែរក្សា ការពារ អភិរក្ស និងបង្កើនផលស្តុកធនធានជលផល ក្នុងបឹងធម្មជាតិ ឱ្យកាន់តែសំបូរឡើងថែមទៀត សម្រាប់ប្រជាពលរដ្ឋយើងប្រើប្រាស់កាត់បន្ថយភាព ក្រីក្រ និងបង្កើនជីវភាពរស់នៅ។

ឯកឧត្តម ណៅ ធួក អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមបានមានប្រសាសន៍ថា ជាក់ស្ដែងក្នុងថ្ងៃនេះ យើងមានកូនបង្កង ៦៥,០០០ កូន ដែលត្រូវលែងនៅក្នុងបឹងធំ ដើម្បីឲ្យមានការបន្តពូជបង្កង នៅទីតាំងនេះ ។ ឯកឧត្តមតំណាងរាស្ត្រ ក៏បានអំពាវនាវដល់អាជ្ញា ធរពាក់ព័ន្ធ និងសហគមន៍នេសាទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សា ការពារ និង ជំរុញការអភិវឌ្ឍន៍ និងថែរក្សា ការពារ អភិរក្សលើវិស័យជលផលឱ្យមានចីរភាព ជាពិសេសត្រូវ ជំរុញការអភិវឌ្ឍន៍មច្ឆាជាតិក្នុងខេត្តកំពង់ចាម ឱ្យបានល្អប្រសើរផងដែរ៕

img 20250908 163724 282 img 20250908 163723 976 img 20250908 163724 366 img 20250908 163723 918

Scroll to Top