ប៉េអឹមស្រុកសំពៅលូនឃាត់ជនសង្ស័យគ្រឿងញៀន ៧នាក់បញ្ជូនដល់ខេត្តសល់តែ៥នាក់,ជ្រុះបាត់២នាក់, រថយន្ត១គ្រឿងនិងម៉ូតូ១គ្រឿង,អត់ដឹងទៅណា?

ប៉េអឹមស្រុកសំពៅលូនឃាត់ជនសង្ស័យគ្រឿងញៀន ៧នាក់បញ្ជូនដល់ខេត្តសល់តែ៥នាក់,ជ្រុះបាត់២នាក់, រថយន្ត១គ្រឿងនិងម៉ូតូ១គ្រឿង,អត់ដឹងទៅណា?

ខេត្តបាត់ដំបង÷ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដោយកម្លាំងកងរាជ អាវុធហត្ថស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើឲ្យប្រជាពលរដ្ឋអបអរសាទរយ៉ាងខ្លាំង ពីព្រោះសុទ្ធតែជាមេខ្លោង។ ប៉ុន្តែអ្វីដែលជាចម្ងល់ និងគួរឲ្យសោកស្ដាយនោះ នៅក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យជួញដូរនឹងប្រើប្រាស់គ្រឿងញៀនទាំង៧នាក់នោះ នៅពេលបញ្ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងឃើញសល់តែ៥នាក់,បាត់រថយន្ត១គ្រឿងនិងម៉ូតូ១ គ្រឿងមិនដឹងទៅណា?

ក្នុងរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកសំពៅលូនឱ្យដឹងថាកងរាជអាវុធហត្ថស្រុកសំពៅលូនបង្ក្រាបករណី ជួញដូរដោយខុសច្បាប់សារធាតុញៀន ចំណុចភូមិកូន ភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបងកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។

១.ឈ្មោះ ហេង ជា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិទួលជ្រៃ ឃុំសំពៅលូនស្រុកសំពៅលូន ,២.ឈ្មោះ ហេង ប្រុសឈុត ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុក សំពៅលូន,៣.ឈ្មោះហេង ននោរី ភេទស្រីអាយុ២៥ឆ្នាំ មុខរបរ កសិកម្ម រស់នៅ ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន,៤.ឈ្មោះ ភាព ធារ៉ា ភេទស្រី អាយុ២៥ ឆ្នាំ មុខរបរនៅផ្ទះរស់នៅភូមិទូលជ្រៃឃុំសំពៅលូន ស្រុក សំពៅលូន,៥.ឈ្មោះ ហេង ចាន់ណាក់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករនៅភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន,៦.ឈ្មោះហឹម រក្សាភេទប្រុសអាយុ១៣ ឆ្នាំ មុខរបរនៅផ្ទះរស់នៅភូមិប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុកសំពៅលូន និង៧.ឈ្មោះ បៀ មករា ភេទស្រីអាយុ ២៥ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូនដកហូត÷១.ម្សៅក្រាមពណ័សថ្លា(ម៉ាទឹកកក)ចំនួន០៣ កពា្ចប់ នឹងចំនួន៤៥បំពង់បឺតទម្ងន់ស្មើរ ១៧.៩៧ ក្រាម ថ្លឹងទាំងសំបក,២. ជញ្ជីងថ្លឹងចំនួន១គ្រឿង, ៣.ទូរសព្ទដៃចំនួន០៧ គ្រឿង,៤.កាំភ្លើងកែច្នៃ១ដើម,៥.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន១,៦. រថយន្ត២ គ្រឿង TOyOTA PRIus គឺ -ឆ្នាំ០៦ពណ៌ប្រផេះ បាត់ដំបង ២B ៨៨៥៣និង-ឆ្នាំ០១០ពណ៌ស ភ្នំពេញ២l ៥៩ ៧៧,

៧.ម៉ូតូចំនួន០៤ គ្រឿង។

ប៉ុន្តែ នៅក្នុងរបាយការណ៍បញ្ជូន ទៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តបាត់ដំបងគឺទទួលបានមនុស្ស៥ នាក់ប៉ុណ្ណោះ,រថយន្ត១គ្រឿងនិងម៉ូតូ៣គ្រឿង។ មានន័យថាបាត់រថយន្ត១គ្រឿងម៉ូតូ១គ្រឿងនិង២ពីរនាក់។ បើតាមរបាយការណ៍បញ្ជូនទៅខេត្ត មានមនុស្ស៥នាក់នោះគឺបាត់ឈ្មោះហេង ននោរី ភេទស្រីអាយុ២៥ឆ្នាំ មុខរបរកសិក រស់នៅ ភូមិត្រពាំងព្រលឹតនិងឈ្មោះ បៀ មករា ភេទស្រីអាយុ ២៥ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូនស្រុកសំពៅលូនខេត្តបាត់ដំបង។

មិនអាចទាក់ទងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន ដើម្បីសុំការពន្យល់អំពីមូលហេតុដែលនាំឲ្យបាត់មនុស្ស,រថយន្តនិងម៉ូតូនេះបានទេ។ យ៉ាង ណាក៏ដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឃុំសំពៅលូនអបអរសាទរចំពោះចំណាត់ការនៃការបង្ក្រាបគ្រឿង ញៀននេះពីព្រោះថា ជនទាំង៧នាក់គឺជាមេខ្លោងដ៏ធំនៅក្នុងមូលដ្ឋានខាងលើ។ ប៉ុន្តែនៅពេលដែលជ្រុះបាត់លក់សំខាន់២នាក់នោះ ធ្វើឲ្យប្រជាពលរដ្ឋមានកង្វល់បន្តទៀតពីព្រោះថាពួកគេសុទ្ធតែជាមេខ្លោងយ៉ាងសំខាន់៕

img 20250907 111211 890 img 20250907 111212 359 img 20250907 111218 549 img 20250907 111223 326 img 20250907 111222 921 img 20250907 111223 164img 20250907 111218 564

Scroll to Top