ឯកឧត្តម ខុន សេរីរដ្ឋា ជំរុញការបិទផ្សាយឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងខេត្ត សំដៅសម្រេចបានតាមផែនការដែលបានគ្រោងទុក

ឯកឧត្តម ខុន សេរីរដ្ឋា ជំរុញការបិទផ្សាយឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងខេត្ត សំដៅសម្រេចបានតាមផែនការដែលបានគ្រោងទុក

ខេត្តកណ្តាល៖ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានជំរុញដល់មន្ត្រីជំនាញសុរិយោដី បន្តការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ដើម្បីត្រៀមចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសំដៅសម្រេចតាមផែនការដែលបានគ្រោងទុក នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល រដ្ឋបាលខេត្តកណ្តាល និងមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្ត បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន ៤ភូមិ គឺភូមិកោះកន្ធាយ ភូមិព្រែកដាច់ ភូមិព្រែកតូច និងភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ដែលមានក្បាលដី សរុប៤,៦៦២ក្បាលដី។

ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីជំនាញសូរិយាដីថ្នាក់ខេត្ត ថ្នាក់ស្រុក និងមន្ត្រីវាស់វែងបម្រើការងារដោយស្ម័គ្រចិត្តទាំងអស់ ដែលខិតខំយកចិត្តទុកដាក់ និងយកអស់ពីកម្លាំង កាយចិត្តបម្រើប្រជាពលរដ្ឋ ទទួលបានលទ្ធផលជាទីមោទនៈ និងឈានទៅសម្រេចតាមផែនការនៅពេលដ៏ខ្លីខាងមុខនេះ ។

ឯកឧត្តមអភិបាលរងខេត្ត បានឱ្យដឹងទៀតថា៖ ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នា ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ។

ឯកឧត្តមបានបន្តទៀតថា៖ អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។

នៅក្នុងពិធីបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធនេះដែរ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្ត បានឱ្យដឹងថា៖ ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធទាំង ៤ភូមិខាងលើនេះ លោកសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងអង្គភាពពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ និងចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ផុតកំណត់កាលបរិច្ឆេទ នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាលដីធ្លីសន្មត់ថា ទិន្នន័យបានបើកចំហជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់តវ៉ានៅពេលក្រោយបានទៀតឡើយ និងបន្តនីតិវិធីក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ)៕

fb img 1757077956792 fb img 1757077963308 fb img 1757077965698 fb img 1757077959161 fb img 1757077961690 fb img 1757077967560 fb img 1757077978141 fb img 1757077980709 fb img 1757077983476 fb img 1757077975560 fb img 1757077973345 fb img 1757077970234

Scroll to Top