ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រីគោរពវិន័យ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រីគោរពវិន័យ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ

ខេត្តកំពង់ចាម៖ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានធ្វើការណែនាំដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានទាំងអស់ ឲ្យបន្តខិតខំក្នុងការបំពេញការងារគោរពវិន័យ ពេលវេលា ព្រមទាំងពង្រឹងជំនាញរបស់ខ្លួនឲ្យបានច្បាស់លាស់ និងបំពេញបេសកម្មការងារប្រកបដោយការទទួលខុសត្រូវ គោរពតាមវិជ្ជាជីវៈ ដើម្បីធានាថា ការអនុវត្តការងារផ្សព្វផ្សាយមានគុណភាព និងប្រសិទ្ធភាព ជូនដល់សាធារណៈជន។

លោកស្រីមានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តកំពង់ចាម។

លោកស្រី ប្រធានមន្ទីរ មានប្រសាសន៍ថា មន្ត្រីរាជការ និងកិច្ចសន្យាទាំងអស់ ត្រូវគោរព និងអនុវត្តអោយបានខ្ជាប់ខ្ជួនក្នុងការបំពេញការងារ តាមការិយាល័យរបស់ខ្លួន តាមតួនាទី និងភារកិច្ច ដែលថ្នាក់ដឹកនាំ បានប្រគល់អោយ។ ជាមួយនោះដែរ ថ្នាក់ដឹកនាំ តាមការិយាល័យជំនាញត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងសមត្ថភាពមន្ត្រី និងព្យាយាមបន្ថែមទៀតទៅលើវិន័យការងារ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាមួយគ្នានោះលោកស្រីប្រធាន បានវាយតម្លៃខ្ពស់ចំពោះ មន្ត្រី និង បុគ្គលិក របស់មន្ទីរព័ត៌មាន ទាំងអស់ ដែលបានខិតខំបំពេញតួនាទី បានយ៉ាងល្អប្រសើរ ព្រមទាំងទទួលបានលទ្ធផលល្អ មានប្រសិទ្ធភាព និងគុណភាព ជាពិសេសការងារចុះយកព័ត៌មាន ផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន។

លោកស្រី ប្រធានមន្ទីរ ក៏បានជំរុញឲ្យមន្ត្រីព័ត៌មាន ត្រូវបន្តខិតខំប្រឹងប្រែងផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីអោយមន្ទីរព័ត៌មាន ក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ឲ្យសកម្ម បុរេសកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព នៅក្នុងយុគសម័យឌីជីថល៕fb img 1756469786512 fb img 1756469778397 fb img 1756469777223 fb img 1756469781965 fb img 1756469783964 fb img 1756469787990 fb img 1756469797661 fb img 1756469805332 fb img 1756469791095 fb img 1756469808842 fb img 1756469794159

Scroll to Top