អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ (BacII) នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ (BacII) នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម

កំពង់ចាម៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) នាសម័យប្រឡង ២៨ សីហា ២០២៥ ស្ថិតនៅមណ្ឌល វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធ បន្តអនុវត្តការងារឲ្យបានមុឺងម៉ាត់ទៅតាមផែនការដែលបានដាក់ចេញ នាពេលកន្លងមក សំដៅធ្វើយ៉ាងណាឲ្យការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទទួលបានជោគជ័យ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត ក៏សូមផ្ញេីសារជូនពរដល់បេក្ខជនដែលមានឈ្មោះប្រឡងទាំងអស់ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺ ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ សូមទទួលបានលទ្ធផលល្អទាំងអស់គ្នា ដោយគោរពតាមគោលការទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”។

គួរបញ្ជាក់ថា ខេត្តកំពង់ចាម មានមណ្ឌលប្រឡងចំនួន ១៥ លើសាលារៀនចំនួន១៣ ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ០៥មណ្ឌល ស្មើនឹង ១២៧បន្ទប់ មានបេក្ខជនសរុប ៣,១៦៤នាក់ (ស្រី ១,៩៥៧នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១០មណ្ឌល ស្មើនឹង២៦០បន្ទប់ មានបេក្ខជនសរុប ៦,៤៧៧នាក់ (ស្រី ៣,៦៤៧នាក់)៕fb img 1756298254775 fb img 1756298292757 fb img 1756298288555 fb img 1756298281568 fb img 1756298251893 fb img 1756298274820 fb img 1756298270616 fb img 1756298268129 fb img 1756298263581 fb img 1756298257520 fb img 1756298260935

Scroll to Top