លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំស្ដីពីការគាំទ្រ និងផ្ដល់យោបល់ដល់រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ លើការបញ្ជ្រាបGEDSI ក្នុងកម្មវិធីវិនិយោគក្រុង ស្រុក ឃុំ សង្កាត់

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំស្ដីពីការគាំទ្រ និងផ្ដល់យោបល់ដល់រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ លើការបញ្ជ្រាបGEDSI ក្នុងកម្មវិធីវិនិយោគក្រុង ស្រុក ឃុំ សង្កាត់

ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការគាំទ្រ និងផ្ដល់យោបល់ដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់លើការបញ្ជ្រាប GEDSI ក្នុងកម្មវិធីវិនិយោគ ក្រុង-ស្រុក ឃុំ-សង្កាត់។

គោលបំណងនៃកិច្ចប្រជុំដើម្បី ៖

១-វាយតម្លៃវឌ្ឍនភាពដែលធ្វើឡើងដោយអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការដាក់បញ្ចូលគោលការណ៍ GEDSI ទៅក្នុងកម្មវិធីវិនិយោគក្រុង ស្រុកនិង ឃុំសង្កាត់ (DIPs/CIPs)

២-ផ្ដល់ការណែនាំ និងការបង្ហាត់បង្ហាញដោយផ្ទាល់ដល់អ្នកចូលរួមអំពីរបៀបអនុវត្តគោលការណ៍ GEDSI ជាពិសេសផ្ដោតលើការបែងចែកថវិកាសេវាសង្គមដើម្បីគាំទ្រក្រុមងាយរងគ្រោះ។

៣-សម្របសម្រួលការរៀនសូត្រទៅវិញទៅមក៖ បង្កើតវេទិកាសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិដើម្បីបង្ហាញ CIPs និង DIPs របស់ពួកគេ ចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈម និងយុទ្ធសាស្រ្តជោគជ័យសម្រាប់ការបញ្ជ្រាប GEDSI ។

៤-ដោះស្រាយឧបសគ្គនៃការអនុវត្ត៖ កំណត់ និងសហការដោះស្រាយបញ្ហាប្រឈម និងឧបសគ្គទូទៅក្នុងការបញ្ជ្រាប GEDSI ទៅក្នុងដំណើរការរៀបចំផែនការ និងថវិកាថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំនេះរៀបចំធ្វើនៅនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមលោកស្រីនាយិការងរដ្ឋបាលសាលាខេត្ត លោក លោកស្រី មន្ត្រីនៃរដ្ឋបាលខេត្ត លោក លោកស្រីតំណាងមន្ទីរជំនាញពាក់ព័ន្ធ លោក លោកស្រីអភិបាលរងក្រុង-ស្រុក ប្រធានការិយាល័យសង្គមកិច្ច ប្រធានការិយាល័យផែនការនិងថវិកា មេឃុំ ចៅសង្កាត់ ស្មៀនឃុំ និងអ្នកទទួលបន្ទុកកិច្ចការនារី(អ.ក.ន.ក) ដែលមកពីក្រុងស្រុកគោលដៅចំនួន៥ ក្រុង-ស្រុក និងសមាជិកសមាជិកាជាច្រើនរូបផងដែរ៕fb img 1756287683865 fb img 1756287686508 fb img 1756287719901 fb img 1756287689106 fb img 1756287691263 fb img 1756287704860 fb img 1756287704866 fb img 1756287704865 fb img 1756287705088 fb img 1756287706442 fb img 1756287710005 fb img 1756287713362 fb img 1756287715767

Scroll to Top