ខេត្តមណ្ឌលគិរី÷កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលឃុំសែនមនោរម្យបានបើកដាក់ឲ្យដេញថ្លៃធ្វើផ្លូវបេតុងអាមេ១ខ្សែ មានប្រវែងបណ្តោយ៦៥០ម៉ែត្រ,ទទឹង ៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ តម្លៃបា៉ន់ស្មាន ៣៩៤, ៨០៣ ,១៨៨រៀល ស្ថិតនៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ការដេញថ្លៃនេះ ក្រោមអធិបតីភាពលោកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ ដោយមានការអញ្ជើញ ចូលរួមពីលោកស្រី ឆាយា ខ័យា នាយករងទីចាត់ការវិនិយោគ ខេត្តមណ្ឌលគិរី និងលោក លោកស្រី ប្រធាន ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានការិយាល័យគាំទ្រឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាល មេភូមិពូទ្រូ ចាស់ទុំភូមិពូទ្រូ និងក្រុម ហ៊ុនដេញថ្លៃ។
នៅក្នុងដំណើរការដេញថ្លៃនេះមានក្រុមហ៊ុនដាក់ដេញ ថ្លៃចំនួន ៣ក្រុមហ៊ុន
១. អ្នកដេញថ្លៃ យឺផល្លា ក្រុមហុ៊ន ស្រ៊ុន លាងសុីម ដាក់ដេញថ្លៃចំនួន 393.900.000៛
២. អ្នកដេញថ្លៃ ខូវ ម៉េង ក្រុមហ៊ុន ខូវ ម៉េង ដាក់ដេញថ្លៃចំនួន 265.200.000៛
៣. អ្នកដេញថ្លៃ អុឹង ប៊ុនហុង ក្រុមហ៊ុន ប៊ុនហុងអេចអិន ដាក់ដេញថ្លៃចំនួន 388.700.000៛
ការដេញថ្លៃនេះបានទៅលើក្រុមហ៊ុន អុឹង ប៊ុនហុង ដែលតម្លៃខ្ពស់។ ចំណែកក្រុមហ៊ុនទី. 2 ខូវ ម៉េង តម្លៃទាបបំផុត ដេញថ្លៃមិនបាន
សំណើមានសុពលភាពចាប់២,៣ សំណើរឡើងទើបគណៈកម្មាធិការនិងសម្រេចវាយតម្លៃយកក្រុមហ៊ុនទាំងឡាយណាដែលមានតម្លៃទាបជាងគេ។ បើសំណើរ ទាំងឡាយណាមិនមានសុពលភាពចាប់ចំនួន ៣ មិនអាចទទួលយកបាននិងប្រកាសសារឡើងវិញ ។
ករណីនេះមានសំណួរសួរថា ចុះហេតុអ្វីបានជារដ្ឋបាលឃុំសែននរម្យ ការដេញថ្លៃមានតែបីក្រុមហ៊ុន តែមួយក្រុមហ៊ុនគ្មានសុពលភាព ហេតុអ្វីបានជាលោកស្រីមេឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមន្ត្រីបច្ចេកទេសខេត្តមណ្ឌលគិរី ទទួលយកដោយបំពានទៅនឹងច្បាប់?។
លោកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យមិនអាចសុំការបំភ្លឺបានទេ។ យ៉ាងណាក៏ដោយគេហទំព័រយើងខ្ញុំរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ៕

