រដ្ឋបាលខេត្តកំពង់ចាមផ្ញើសារលិខិតអបអរសាទរគោរពជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋបាលខេត្តកំពង់ចាមផ្ញើសារលិខិតអបអរសាទរគោរពជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!ក្

នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវការអបអរសាទរជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយ សម្រាប់អាណត្តិទី៤ (២០២៥-២០៣០) នៃអង្គភាពប្រឆាំងអំពើពុករលួយ។

ការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមបំផុតទៅនឹងគុណសម្បត្តិ និងស្នាដៃដ៏ ច្រើនលើសលប់របស់ សម្តេចកិត្តិសង្គហបណ្ឌិត និងជាស្ត្រីខ្មែរដ៏ឆ្នើមមួយរូប ដែលបានតស៊ូពុះពារ ចូលរួមចំណែកបម្រើក្នុងបុព្វហេតុជាតិ និងប្រជាជន អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ជាពិសេស ស្តែងឱ្យឃើញនូវជំនឿទុកចិត្តមកលើ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើ ពុករលួយដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម នាំមកនូវការអភិវឌ្ឍរីកចម្រើន និងភាពសុខដុមរមនាក្នុងសង្គមជាតិ។

ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏ប្រពៃវិសេសវិសាលនេះផងដែរ ខ្ញុំសូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី សូមព្រះអង្គតាម ជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ សុខុមាលភាពបរិបូរណ៍ សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការ និងចៀសផុតពីរោគាព្យាធិទាំងឡាយកុំបីអាក់ខានឡើយ។

សូម សម្តេចកិត្តិសង្គហបណ្ឌិត មេត្តាទទួលគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំ៕

Scroll to Top