កម្លាំងPMខេត្តកណ្ដាលចាប់ឃាត់ខ្លួនអ្នកកត់ឆ្នោតវៀតណាមម្នាក់យកទៅញាត់គុកខេត្តកណ្ដាល

កម្លាំងPMខេត្តកណ្ដាលចាប់ឃាត់ខ្លួនអ្នកកត់ឆ្នោតវៀតណាមម្នាក់យកទៅញាត់គុកខេត្តកណ្ដាល

(កណ្តាល)៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានសហការជាមួយគណៈបញ្ជាការឯកភាពក្រុងតាខ្មៅ ដឹកនាំដោយលោកអភិបាលរងខេត្ត ចុះបង្រ្កាបជាក់ស្តែងទីតាំងលេងល្បែងស៊ីសងខុសច្បាប់  (កត់ឆ្នោតវៀតណាម) មួយកន្លែង ស្ថិតក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ យកមកអង្គភាពដើម្បីសាកសួរ។ រួមជាមួយវត្ថុតាងដកហូត៖ សៀវភៅកត់លេខឆ្នោតចំនួន០១ក្បាល, ប៊ិច ០១ដើម, ទូរស័ព្ទ ០១គ្រឿង, ប្រាក់រៀលមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

បច្ចុប្បន្ន អ្នកកត់ឆ្នោតវៀតណាមខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅដាក់ពន្ធនាគារខេត្តកណ្ដាលហើយ៕

Scroll to Top