ខេត្តកំពង់ឆ្នាំង៖ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការភូមិភាគទី៥ កម្លាំងយោធាសហការជាមួយសមត្ថកិច្ចចម្រុះប្រចាំគោលដៅឆ្នុកទ្រូ បានបង្រ្កាបបទល្មើសនៃការដឹកជញ្ជូនលៀសដែលបម្រុងលើកឡើងរថយន្តទម្ងន់ ៨តោន។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងបង្ក្រាបបទល្មើសនេសាទសហការយោធាប្រចាំការគោលដៅឆ្នុកទ្រូ ក្នុងស្រុកបរិបូណ៌ ដែលក្នុងនោះរួមមាន តំបន់ប្រតិបត្តិការសឹកកំពង់ឆ្នាំង កងពលតូចលេខ៥១ កងពលតូចលេខ៥២ និងកងពលតូចលេខ៥៣ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរងទទួលបន្ទុកបង្ក្រាបបទល្មើសនេសាទក្នុងផ្ទៃបឹងទន្លេសាប បានសហការចុះល្បាត ត្រួតពិនិត្យសកម្មភាពដឹកជញ្ជូនផលលៀសតាមរយៈទូក និងបម្រុងលើកដាក់ឡាន នៅចំណុចចុងផែឆ្នុកទ្រូ។ ពេលនោះក៏បានត្រួតពិនិត្យរកឃើញលៀសខុសច្បាប់ (ជាប្រភេទលៀសនាំចេញទៅវៀតណាម សម្រាប់កែច្នៃធ្វើចំណីសត្វ) ដែលมีទំហំតូចជាង ២.៥ហ៊ុន និងជាប្រភេទដែលច្បាប់ហាមឃាត់មិនឱ្យនេសាទ ចំនួន ៦០ការ៉ុងច្រករួច និងមានចំនួន ៤ទូកទៀតដែលមិនទាន់ច្រក់ការ៉ុង សរុបប្រហែលជាង ៨តោន បម្រុងនឹងលើកឡើងឡានដើម្បីដឹកបន្តទៅកាន់ប្រទេសវៀតណាម នេះបើយោងតាមការឱ្យដឹងពីសមត្ថកិច្ចយោធាបង្ក្រាបបទល្មើសនេសាទ។
ប្រភពសមត្ថកិច្ចយោធាដដែលបានបន្តទៀតថា ក្រោយពិនិត្យឃើញលៀសខុសទំហំដែលច្បាប់មិនអនុញ្ញាត កម្លាំងបង្ក្រាបបទល្មើសនេសាទក៏បានដកហូតយកទៅចាក់ចូលទន្លេវិញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅចំណុចទន្លេសាប ភូមិសាស្ត្រឆ្នុកទ្រូ។
ដោយឡែក ទូកដឹកលៀសខុសច្បាប់ទាំង ៤គ្រឿង ត្រូវ Kម្លាំងដកហូតរក្សាទុកនៅស្នាក់ការកងពលលេខ៥២ ឆ្នុកទ្រូ ចំណែកបុគ្គលដែលអះអាងជាម្ចាស់ទូកលៀសចំនួន ៤នាក់ ភេទប្រុស និងម្ចាស់រថយន្តចំនួន ២នាក់ ភេទស្រី ជាជនជាតិខ្មែរ ត្រូវបានកម្លាំងធ្វើកិច្ចសន្យាអប់រំណែនាំ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕


