លោក ឈឿន សុចិត្ត និងលោក ឌឹម បូរ៉ា អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាសង្កាត់ដើមមៀន អាណត្តិទី៦

លោក ឈឿន សុចិត្ត និងលោក ឌឹម បូរ៉ា អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាសង្កាត់ដើមមៀន អាណត្តិទី៦

ខេត្តកណ្តាល៖ នៅថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន រួមជាមួយ ឯកឧត្តម ឌឹម បូរ៉ា អនុប្រធានទី១ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ដើមមៀន អាណត្តិទី៦ ឆ្នាំ២០២៧។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅទីតាំងដីឡូត៍ លោក សុវណ្ណ គីរី ស្ថិតនៅក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកា និងក្រុមការងារគណបក្សពាក់ព័ន្ធជាច្រើនរូប។

ការរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់នេះ ធ្វើឡើងក្នុងគោលបំណងចម្រាញ់ និងជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ឆន្ទៈ និងប្រជាប្រិយភាព ដើម្បីតំណាងឲ្យគណបក្សក្នុងការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ដើមមៀន អាណត្តិទី៦ នាឆ្នាំ២០២៧ ខាងមុខ សំដៅបម្រើផលប្រយោជន៍ និងការអភិវឌ្ឍជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

Scroll to Top