ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំ និងជំរុញដោយផ្ទាល់ក្នុងការបញ្ចេញឯកសារដែលបានកកស្ទះតាំងពីឆ្នាំ២០២៥ កន្លងមក បានចំនួន ៤ឯកសារ។នេះបើយោងតាមបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្ញើសារព្រមាន និងដាស់តឿនយ៉ាងធ្ងន់ៗទៅកាន់មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធដែលមានភារកិច្ច ត្រូវខិតខំប្រឹងប្រែងបំពេញការងារឱ្យបានឆាប់រហ័ស និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ច្បាស់ៗថា ប្រសិនបើមន្ត្រីរូបណា នៅតែបន្តធ្វើការយឺតយ៉ាវ ឬបណ្តែតបណ្តោយឱ្យមានការកកស្ទះឯកសារទៀតនោះ នឹងត្រូវប្រឈមមុខនឹងការអនុវត្តវិធានការវិន័យតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។
ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស តម្លាភាព និងលុបបំបាត់ភាពអសកម្មនានាក្នុងការងាររដ្ឋបាលខេត្តកណ្ដាល៕


