ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៧ លោក សី ទូច អភិបាលស្រុកកោះញែក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តមណ្ឌលគិរី បានអញ្ជើញនាំយកថវិកាមរណៈសង្គ្រោះទៅប្រគល់ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន ០២គ្រួសារ ដែលបានទទួលមរណភាព ដើមបីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ធូរបន្ថយបន្ទុកជីវភាពគ្រួសារ។
គ្រួសារសពអតីតយុទ្ធជនដែលទទួលបានថវិកាមរណៈសង្គ្រោះនាឱកាសនោះ រួមមាន៖
១. គ្រួសារសព លោក ចាំង ស្រុន រស់នៅក្នុងភូមិរវាក់ ឃុំរយ៉ ទទួលបានថវិកាចំនួន ៤,០០០,០០០ រៀល (បួនលានរៀល)។
២. គ្រួសារសព លោក នូត ប៊ុនសន រស់នៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ទទួលបានថវិកាចំនួន ៤,០០០,០០០ រៀល (បួនលានរៀល)។
នាឱកាសនោះ លោកអភិបាលស្រុក ក៏បានពាំនាំនូវសារសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ ឯកឧត្ដម គង់ គឹមនី ជូនចំពោះគ្រួសារនៃសពទាំងពីរ ដោយបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការបាត់បង់អតីតយុទ្ធជន ដែលជាវីរជនធ្លាប់បានលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ នាពេលកន្លងមក៕


