ខេត្តកណ្ដាល៖ ក្នុងបរិយាកាសប្រកបដោយសេចក្តីក្រៀមក្រំ និងអាឡោះអាល័យជាទីបំផុត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានផ្ញើលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅជូន លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឧបាសក ប៉ែត ត្រៀក ដែលត្រូវជាឪពុកបង្កើត ឪពុកក្មេក និងជាជីតា។
ឧបាសក ប៉ែត ត្រៀក បានទទួលមរណភាពកាលពី ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៦:៥៥ នាទីព្រឹក ក្នុងជន្មាយុ ៨៩ ឆ្នាំ ដោយជរាពាធ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល៖ បានសម្តែងនូវសេចក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់បុព្វការីជនដ៏មានគុណធម៌ ដែលបានលះបង់កម្លាំងកាយចិត្ត ចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ៖ បានចូលរួមសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងចាត់ទុកការចូលរួមរំលែកទុក្ខនេះ ជាការផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារសព ក្នុងវេលាដ៏សោកសង្រេង និងបាត់បង់ដ៏ធំធេងនេះ។
ជាការឆ្លើយតប លោក ប៉ែត សារ៉ាត់ និងភរិយា ព្រមទាំងក្រុមគ្រួសារ បានសម្តែងនូវសេចក្តីកតញ្ញូ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ប្រពៃ និងមនោសញ្ចេតនាដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរទាំងពីរ ដែលបានផ្ញើលិខិតសាររំលែកទុក្ខ និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារក្នុងគ្រាដ៏លំបាកនេះ ដែលជាកិត្តិយស និងជាកម្លាំងចិត្តដ៏ធំធេងមិនអាចកាត់ថ្លៃបាន។
ជាមួយគ្នានេះ លោក ប៉ែត សារ៉ាត់ និងក្រុមគ្រួសារ ក៏បានប្រណិប័តន៍ជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងពីរ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសិរីសួស្តី ជ័យមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសដ៏សែនសោកសៅនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ប៉ែត ត្រៀក សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕


