ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងដោយផ្ទាល់ នៅតាមបណ្តាគោលដៅដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺឈរជើងជាក់ស្តែង ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជា ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥ ដែលប្រព្រឹត្តឡើងក្នុងបរិវេណវាលព្រះស្រែ មុខសាលាខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យកម្លាំងនៅតាមបណ្តាគោលដៅ ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

