ស្នងការខេត្តកំពង់ចាម ចុះពិនិត្យការងារ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ

ស្នងការខេត្តកំពង់ចាម ចុះពិនិត្យការងារ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំសហការី បន្តចុះត្រួតពិនិត្យការងារ និងសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ថិតក្នុងអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជូនដល់កងកម្លាំងទាំងអស់។ ទន្ទឹមនឹងនេះ លោកស្នងការក៏បានពិនិត្យផ្ទាល់លើ
ជីវភាពរស់នៅ ការស្នាក់នៅ និងការហូបចុកប្រចាំថ្ងៃរបស់បងប្អូនកងកម្លាំង។
សម្ភារៈបរិក្ខារ ឧបករណ៍ និងសម្ភារៈចាំបាច់នានា ដើម្បីត្រៀមបំពេញបន្ថែម។
ហេដ្ឋារចនាសម្ព័ន្ធ វឌ្ឍនភាពនៃការជួសជុល កែលម្អអគារការិយាល័យ ឱ្យបានសមរម្យស្របតាមទម្រង់អគាររដ្ឋបាលស្តង់ដារ។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានផ្តល់ការណែនាំ និងជម្រុញដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារស្នូលសំខាន់ៗ រួមមាន៖

១. ការផ្តល់សេវាសាធារណៈ៖ ខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងលឿនរហ័ស។

២. ការងារអន្តរាគមន៍៖ ត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា រាល់ពេលមានគ្រោះមហន្តរាយនានាកើតឡើងក្នុងមូលដ្ឋាន។

៣. ការងាររដ្ឋបាល៖ រៀបចំទុកដាក់ឯកសារ និងរបៀបរបបធ្វើការងារប្រចាំថ្ងៃឱ្យមានសណ្តាប់ធ្នាប់ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារខ្ពស់៕

fb img 1782989838801 fb img 1782989851298 fb img 1782989843197 fb img 1782989846196 fb img 1782989870564 fb img 1782989920639 fb img 1782989926661 fb img 1782989932387 fb img 1782989848832 fb img 1782989864593 fb img 1782989861514 fb img 1782989867779 fb img 1782989874595 fb img 1782989877462 fb img 1782989884194 fb img 1782989888228 fb img 1782989892199 fb img 1782989898308 fb img 1782989907014 fb img 1782989923845

Scroll to Top