សំណង់អត់ច្បាប់ សាងសង់យ៉ាងរលូននៅស្រុកកៀនស្វាយ ខណៈរដ្ឋបាលស្រុកបញ្ជាក់ថានឹងផ្អាកការដ្ឋាន

សំណង់អត់ច្បាប់ សាងសង់យ៉ាងរលូននៅស្រុកកៀនស្វាយ ខណៈរដ្ឋបាលស្រុកបញ្ជាក់ថានឹងផ្អាកការដ្ឋាន

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋបានលើកឡើងនូវក្តីបារម្ភ ក្រោយសង្កេតឃើញសំណង់មួយកន្លែង សង្ស័យមិនទាន់មានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ ស្ថិតនៅជាប់ផ្លូវបេតុង ក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈក្រុមជាងនៅតែបន្តការសាងសង់យ៉ាងសកម្ម។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ គេសង្កេតឃើញកម្មករកំពុងសម្រុកសាងសង់ជាបន្តបន្ទាប់ ដោយមិនទាន់ឃើញមានការចុះត្រួតពិនិត្យ ឬវិធានការពីអាជ្ញាធរមានសមត្ថកិច្ចនៅឡើយ ដែលបង្កឱ្យមហាជនមានចម្ងល់ថា តើសំណង់នេះមានលិខិតអនុញ្ញាតត្រឹមត្រូវដែរឬទេ?

ការអនុវត្តច្បាប់ស្តីពីសំណង់ គួរតែធ្វើដោយស្មើភាព និងមានប្រសិទ្ធភាពចំពោះគ្រប់ភាគី ដើម្បីបញ្ចៀសការរិះគន់ថា «សំណង់ហោះមុនច្បាប់» ឬការអនុវត្តច្បាប់មិនស្មើគ្នា ដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។

ជុំវិញករណីកាលដ្ឋានសំណង់គ្មានច្បាប់ខាងលើនេះ លោកឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សំណង់ខាងលើគ្មានច្បាប់នោះទេ រដ្ឋបាលស្រុកនិងចេញស.ជ.ណ ឱ្យគាត់ផ្អាកនិងទៅសុំច្បាប់ឱ្យបានត្រឹមត្រូវ៕

img 20260701 132950 883 img 20260701 132942 832

 

 

Scroll to Top