ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពល ពោរពេញដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងអភិវឌ្ឍន៍មាតុភូមិយើងឱ្យកាន់តែរីកចម្រើននាពេលអនាគត់។
ការលើទឹកចិត្តនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧ សម្រាប់ក្រុងតាខ្មៅ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានអញ្ជើញ និងនិមន្តជាអធិបតី ពីសំណាក់ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងសម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី មេគណខេត្តកណ្តាល។

Scroll to Top