លោកចាប ច័ន្ទវិទ្យា អវត្តមានក្នុងប្រទេស គ្រាដែលកម្លាំងចម្រុះចុះបង្ក្រាបស្កេនអនឡាញនៅស្រុកលើកដែក?

លោកចាប ច័ន្ទវិទ្យា អវត្តមានក្នុងប្រទេស គ្រាដែលកម្លាំងចម្រុះចុះបង្ក្រាបស្កេនអនឡាញនៅស្រុកលើកដែក?

ខេត្តកណ្តាល៖ មន្ត្រីនានាខ្សឹបខ្សៀវពាក្យចចាមអារ៉ាម នៅស្រុកលើកដែកនោះថា នៅគ្រាដែលរាជរដ្ឋាភិបាលបើកយុទ្ធនាការគ្រប់ទិសទី បង្ក្រាបបទល្មើសស្គេមអនឡាញ ជាពិសេសនៅពេលដែលកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសស្គេមអនឡាញនៅស្រុកលើកដែកនោះ លោកចាប ច័ន្ទវិទ្យា អភិបាលស្រុកមិនមានវត្តមានចូលរួមនោះឡើយ។ ប្រភពខ្សឹបខ្សៀវថា ពេលដែលកម្លាំងចម្រុះចុះធ្វើប្រតិបត្តិការបង្ក្រាបទីតាំងស្គេមអនឡាញ នៅស្រុកលើកដែក មិនឃើញវត្តមានលោកចាប ច័ន្ទវិទ្យា ចូលរួមនោះឡើយ។ ប្រភពខ្លះបង្ហើបថា នៅពេលនោះលោកអភិបាលស្រុកកំពុងនៅក្រៅប្រទេស។ គេមិនដឹងថា តើអវត្តមានរបស់លោកអភិបាលស្រុកលើកដែក ដោយ សារមូលហេតុអ្វីនោះឡើយ។ ប្រភពខ្លះបែជានិយាយថា លោកអភិបាលចាកចេញទៅក្រៅប្រទេស ព្រោះមិនចង់មានការពាក់ព័ន្ធដោយប្រការណាមួយ។

គួរបញ្ជាក់ថា កម្លាំងចម្រុះ បើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ចំនួន២ កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រស្រុកលើកដែក ដោយទទួលបានជោគជ័យ កាលពីរសៀលថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៦។ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន៣៨នាក់ និងកំពុងបន្តស្រាវជ្រាវពាក់ព័ន្ធបណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែនផ្សេងៗទៀត។

ទីតាំងទី១៖ នៅមជ្ឈមណ្ឌលកម្សាន្ត និងផ្ទះសំណាក់ «មីស្ទើ លេង KTV» ក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ដែលមានចម្ងាយជាង ១៤០០ម៉ែត្រពីសាលាស្រុកលើកដែកនិង ទីតាំងទី២៖ ស្ថិតនៅក្នុងបរិវេណកីឡដ្ឋាន «មីស្ទើលេង» ក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ដែលមានចម្ងាយប្រមាណជាង ៤៧០០ម៉ែត្រពីសាលាស្រុក លើកដែក និងចម្ងាយប្រមាណជាង១៧០០ម៉ែត្រពីផ្លូវជាតិលេខ១៤។

អវត្តមានរបស់លោកអភិបាលស្រុកនាំឲ្យកម្លាំងជំនាញ ក៏ដូចជាប្រជាពលរដ្ឋមានមន្ទិលសង្ស័ុយ។ លោកចាបច័ន្ទវិទ្យា មិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេ។ យ៉ាង ណាក៏ដោយគេហទំព័រ យើងខ្ញុំ រង់ចាំការឆ្លើយតបបំភ្លឺលំអិតអំពីព័ត៌មានខាងលើនេះគ្រប់ពេលវេលា ពីលោកអភិបាលស្រុក៕

img 20260607 110749 086 img 20260607 110749 299 img 20260607 110749 486 img 20260607 110749 781 img 20260607 110749 917 img 20260607 110749 368 img 20260607 110749 922 img 20260607 110749 828 img 20260607 110652 640 img 20260607 110630 793 img 20260607 110619 173

Scroll to Top