លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ បាន​បន្ត​ដឹកនាំ​ក្រុមការងារកងរាជអាវុធហត្ថ​ចុះ​សួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជួបការលំបាក១គ្រួសារ​ ឈ្មោះ​លោកយាយ នុត ពេញ អាយុ៧២ឆ្នាំ មានកូន៤នាក់​ រស់នៅក្នុងក្រុងច្បារមន…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ បាន​បន្ត​ដឹកនាំ​ក្រុមការងារកងរាជអាវុធហត្ថ​ចុះ​សួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជួបការលំបាក១គ្រួសារ​ ឈ្មោះ​លោកយាយ នុត ពេញ អាយុ៧២ឆ្នាំ មានកូន៤នាក់​ រស់នៅក្នុងក្រុងច្បារមន…
ខេត្តកំពង់ស្ពឺ៖ ក្រោមការចង្អុលបង្ហាញតម្រង់ទិសប្រកបដោយគុណធ៌មរបស់ ឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​
លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១១.១៥នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោម​ស្មារតី​មនុស្សធម៏​ បានអញ្ជើញដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមដោយស្ម័គ្រចិត្តពីក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងជួបការលំបាក១គ្រួសារ។ឈ្មោះ​លោកយាយ នុត ពេញ ភេទស្រី អាយុ៧២ឆ្នាំ មានកូន៤នាក់​ បច្ចុប្បន្ន​រស់នៅក្នុងភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមការងារបានសំណេះសំណាលសួរសុខទុក្ខលោកយាយរួមនឹងក្រុមគ្រួសារអំពីស្ថានភាពរស់នៅប្រចាំថ្ងៃនាពេលបច្ចុប្បន្នពិសេសពាក់ពន្ធ័និងសន្តិសុខជាដើមផងដែរ​ និងបានឧបត្ថម្ភ​ជា​ថវិការ​ រួមទាំងសម្ភារៈ​គ្រឿង​ឧបភោគបរិភោគ ដែលសរុបចំនួន ៦០៤,០០០រៀល​ រួមមាន៖អង្ករ,ទឹកសុទ្ធ,មី,ភេសជ្ជៈ,ទឹកត្រី,ទឹកស៊ីអ៊ីវ និងត្រីខថែមទៀតផង៕
Scroll to Top