ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដល់មន្ត្រីក្រសួងអប់រំ ជំរុញការចូលរួមថែរក្សាសន្តិសុខសង្គម

ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដល់មន្ត្រីក្រសួងអប់រំ ជំរុញការចូលរួមថែរក្សាសន្តិសុខសង្គម

ភ្នំពេញ៖ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ភា

និង ក្រុមការងារលេខាធិការដ្ឋានគាំទ្រការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នៃក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយរបស់រាជរដ្ឋាភិបាល ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំវិទ្យាស្ថានជាតិអប់រំ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប។

ក្នុងកម្មវិធីផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ អគ្គនាយក អគ្គនាយិកា អគ្គាធិការ អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីររាជធានី-ខេត្ត និងប្រធានការិយាល័យ សរុបចំនួន ២៤០នាក់ ក្នុងនោះស្រី ៣៥នាក់។

ឯកឧត្តម អ៊ូច ភា បានធ្វើបទបង្ហាញលម្អិតអំពីខ្លឹមសារ គោលបំណង និងសារៈសំខាន់នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការការពារសុវត្ថិភាពប្រជាពលរដ្ឋ និងការចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅមូលដ្ឋាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានសម្របសម្រួល និងអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីផ្សព្វផ្សាយនេះឡើង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអប់រំ អំពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព។ ជាពិសេសថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមស្តាប់បទបង្ហាញ និងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល។

ជាចុងក្រោយ ឯកឧត្តម អ៊ូច ភា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសហការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យក្លាយជាចលនារួមក្នុងសង្គម ដើម្បីធានាបាននូវសុវត្ថិភាព សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមមូលដ្ឋាន៕

img 20260515 181607 057 img 20260515 181606 695 img 20260515 181607 213 img 20260515 181607 244 img 20260515 181606 684 img 20260515 181606 764

Scroll to Top