មន្ទីរព័ត៌មានខេត្តតាកែវ បើកកិច្ចប្រជុំជំរុញការផ្សព្វផ្សាយព័ត៌មានឲ្យ “លឿន រហ័ស និងមានទំនុកចិត្ត” ក្នុងយុគសម័យឌីជីថល

មន្ទីរព័ត៌មានខេត្តតាកែវ បើកកិច្ចប្រជុំជំរុញការផ្សព្វផ្សាយព័ត៌មានឲ្យ “លឿន រហ័ស និងមានទំនុកចិត្ត” ក្នុងយុគសម័យឌីជីថល

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក ពៅ សុខន ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងដាក់ចេញនូវទិសដៅការងារសម្រាប់ខែបន្ទាប់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន និងឆ្លើយតបទៅនឹងតម្រូវការរបស់មហាជនក្នុងយុគសម័យឌីជីថល។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី និងក្រុមការងារព័ត៌មានដែលបានអនុវត្តការងារកន្លងមកប្រកបដោយការទទួលខុសត្រូវ និងបានចូលរួមផ្សព្វផ្សាយព័ត៌មានជូនសាធារណជនបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោក ពៅ សុខន ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ដល់ក្រុមការងារព័ត៌មាន និងផ្នែកសាធារណៈមតិ ត្រូវបន្តខិតខំអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងពង្រឹងចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីឲ្យការងារផលិត និងចែកចាយព័ត៌មាន អាចដើរឲ្យទាន់សភាពការណ៍ និងការវិវត្តថ្មីៗនាពេលបច្ចុប្បន្ន។

លោកប្រធានមន្ទីរ បានសង្កត់ធ្ងន់ថា ការផលិតព័ត៌មានត្រូវតែអនុវត្តតាមគោលការណ៍ “លឿន រហ័ស និងទាន់ពេលវេលា” ខណៈខ្លឹមសារព័ត៌មានទាំងអស់ ត្រូវផ្អែកលើការពិត និងមានប្រភពច្បាស់លាស់ ដើម្បីធានាបាននូវសេចក្តីទុកចិត្ត និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ និងមហាជនទូទៅ។

បន្ថែមពីនេះ លោកក៏បានលើកឡើងថា ការងារសាធារណៈមតិ មានតួនាទីជាសេនាធិការដ៏សំខាន់ក្នុងការគាំទ្រការងារផ្សព្វផ្សាយ និងការទំនាក់ទំនងសាធារណៈ ដូច្នេះមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង ធ្វើការសហការគ្នាឲ្យបានល្អ និងជំរុញការងារឲ្យប្រព្រឹត្តទៅដោយរលូន ដើម្បីសម្រេចបាននូវផែនការការងារដែលបានកំណត់៕

img 20260515 124837 012 img 20260515 124837 614 img 20260515 124837 436 img 20260515 124836 848 img 20260515 124837 723 img 20260515 124837 318 img 20260515 124837 612 img 20260515 124836 910

Scroll to Top