ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យវឌ្ឍនភាការងារសាងសង់ស្ពានបេតុង ស្ទឹងឆ្វេង សម្រេចបាន90%   

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យវឌ្ឍនភាការងារសាងសង់ស្ពានបេតុង ស្ទឹងឆ្វេង សម្រេចបាន90%    

ខេត្តកំពង់ចាម៖ សំណង់ប្រវត្តិសាស្ត្រ ចំណង់ដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលេចជារូបរាងឡើង និងបានអនុញ្ញាតឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាបណ្តោះអាសន្នផងដែរ។ 

បើតាមការបញ្ជាក់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ ខណៈ ឯកឧត្តមដឹកនាំមន្ត្រីបច្ចេកទេស និងក្រុមការងារ អញ្ជើញចុះពិនិត្យដោយផ្ទាល់ ឯកឧត្តមអភិបាល បានថ្លែងបញ្ជាក់ថា នៅអំឡុងឆ្នាំ២០២៤ បន្ទាប់ពីមានការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការកសាងស្ពានឈើមួយកន្លែង ស្ថិតនៅតំបន់ស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្ស នារដូវទឹកឡើង ពោលគឺតាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសម្រេចផ្តល់ការស្ថាបនាជាស្ពានបេតុងតែម្តង ដើម្បីសម្រួលដល់ ការធ្វើដំណើរបានយូរអង្វែង និងសុវត្ថិភាពទៀតផង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គម្រោងស្ថាបនាស្ពានស្ទឹងឆ្វេងនេះ គឺជាស្ពានបេតុង សរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ ក្នុងនោះក៏មានការស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រសងខាង ដែលគ្រោងត្រូវប្រាស់ពេលវេលាសាងសង់រយៈពេល ១ឆ្នាំ ហើយបើគិតមកដល់ពេលនេះ សំណង់ខាងលើ សម្រេចបានប្រមាណ90%ហើយ៕

បងប្អូនប្រជាពលរដ្ឋ បានបង្ហាញអារម្មណ៍រីករាយ ចំពោះសមិទ្ធផលដ៏មហាសាលនេះ និងបានលើក ដៃប្រណម្យជូនពរម្ចាស់ទាន សូមឲ្យទទួលបាននូវសេចក្ដីសុខសេចក្ដីចម្រើន ជានិច្ចនិរន្តរ៍៕

fb img 1778725768366 fb img 1778725770723 fb img 1778725772938 fb img 1778725791629 fb img 1778725789112 fb img 1778725786633 fb img 1778725777611 fb img 1778725780232 fb img 1778725782666 fb img 1778725775244

Scroll to Top