កុំចាំមានមនុស្សស្លាប់ ទើបចុះអនុវត្តច្បាប់? អេតចាយហៀរលើផ្លូវជាប់សាលាចិន ហេង តុង បង្កហានិភ័យដល់អ្នកដំណើរ

កុំចាំមានមនុស្សស្លាប់ ទើបចុះអនុវត្តច្បាប់? អេតចាយហៀរលើផ្លូវជាប់សាលាចិន ហេង តុង បង្កហានិភ័យដល់អ្នកដំណើរ

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់ជាប់សាលាចិន ហេង តុង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ កំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទីតាំងអេតចាយមួយកន្លែង ដែលត្រូវបានគេអះអាងថា ជារបស់ថៅកែជនជាតិវៀតណាម បានដាក់សម្ភារៈអេតចាយហៀរចូលលើដីចំណីផ្លូវជាយូរឆ្នាំមកហើយ ដោយមិនឃើញមានការចុះទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាននោះឡើយ។

ជាក់ស្ដែង នៅវេលាម៉ោងប្រមាណ ៨៖៣០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គេសង្កេតឃើញថា សម្ភារៈអេតចាយជាច្រើន ត្រូវបានដាក់ហៀរចូលផ្លូវសាធារណៈ បង្កហានិភ័យយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ ជាពិសេសនៅពេលយប់ ដែលមានពន្លឺមិនគ្រប់គ្រាន់ និងពិបាកមើលឃើញ។

ប្រជាពលរដ្ឋបានលើកជាសំណួរថា តើអាជ្ញាធរសង្កាត់តាខ្មៅ និងអាជ្ញាធរក្រុងតាខ្មៅ មើលមិនឃើញបញ្ហានេះឬយ៉ាងណា? ឬត្រូវរង់ចាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ បណ្ដាលឲ្យមនុស្សស្លាប់សិន ទើបនាំគ្នាស្ទុះស្ទារចុះអនុវត្តវិធានការ និងថតរូបបង្ហោះបណ្ដាញសង្គមបង្អួតសកម្មភាព?

ការអនុញ្ញាតឲ្យមានការរំលោភដីចំណីផ្លូវបែបនេះ មិនត្រឹមតែប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការមិនគោរពច្បាប់ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋគ្រប់ពេលវេលា។

មហាជនស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលសង្កាត់តាខ្មៅ និងរដ្ឋបាលក្រុងតាខ្មៅ ចុះពិនិត្យជាក់ស្ដែង និងអនុវត្តវិធានការតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពជូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ មុនពេលកើតមានសោកនាដកម្មដែលគ្មាននរណាចង់ឃើញ៕

videocapture 20260512 211055 videocapture 20260512 211051 videocapture 20260512 211035 img 20260512 211012 006 videocapture 20260512 211044 img 20260512 211012 108 img 20260512 211011 389 img 20260512 211004 135 img 20260512 211003 911 img 20260512 211003 572 img 20260512 211003 932

Scroll to Top