កណ្ដាប់ដៃដែក លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី! បញ្ជាឱ្យផ្អាកសំណង់អត់ច្បាប់ភ្លាមៗ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ

កណ្ដាប់ដៃដែក លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី! បញ្ជាឱ្យផ្អាកសំណង់អត់ច្បាប់ភ្លាមៗ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ

ខេត្តកំពង់ស្ពឺ៖ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសណ្ដាប់ធ្នាប់សាធារណៈ និងការទប់ស្កាត់ភាពអាណាធិបតេយ្យក្នុងមូលដ្ឋាន លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី បានបញ្ជាឱ្យមន្ត្រីជំនាញចុះពិនិត្យ និងផ្អាកការសាងសង់សំណង់អត់ច្បាប់មួយកន្លែងភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថា មានសំណង់កំពុងសាងសង់ដោយមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ប្រតិបត្តិការចុះពិនិត្យនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចជាប់ផ្លូវបេតុងចូលវត្តចំប៉ាចារ៍ ភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់សំណង់ឈ្មោះ ស្ពឺ ចាន់ឌី។

ក្នុងការចុះអនុវត្តការងារនេះ មានការចូលរួមពីលោក យិន នឿន មន្ត្រីភូមិបាលស្រុក លោក ហាស់ រ៉េម មេភូមិស្វាយទាប រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ដោយបានធ្វើការណែនាំ និងហាមឃាត់ការសាងសង់ជាបណ្ដោះអាសន្ន រង់ចាំការស្នើសុំច្បាប់ស្របតាមនីតិវិធីជាមុនសិន។

មន្ត្រីជំនាញបានបញ្ជាក់ថា សំណង់ខាងលើជាប្រភេទ «ពាក់កណ្ដាលភូមិគ្រឹះ» ដែលហួសពីដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុក ហើយតម្រូវឱ្យម្ចាស់សំណង់ទៅសុំច្បាប់អនុញ្ញាតនៅថ្នាក់ខេត្តជាមុនសិន ទើបអាចបន្តការសាងសង់បាន។

ក្រៅពីការផ្អាកសំណង់ មន្ត្រីជំនាញក៏បានណែនាំឱ្យម្ចាស់សំណង់ រៀបចំទុកដាក់សម្ភារៈសំណង់ដូចជា ខ្សាច់ ថ្ម ឥដ្ឋ និងសម្ភារៈផ្សេងៗ ឱ្យមានរបៀបរៀបរយ ជៀសវាងរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពការដ្ឋាន។

ចំណាត់ការដ៏រហ័ស និងម៉ឺងម៉ាត់របស់លោក ហន ពិសិដ្ឋ ត្រូវបានមហាជនមើលឃើញថា ជាការអនុវត្តតួនាទីដោយទំនួលខុសត្រូវ និងមិនបណ្ដោយឱ្យមានការសាងសង់អនាធិបតេយ្យកើតឡើងដោយគ្មានការត្រួតពិនិត្យនោះឡើយ។

ប្រជាពលរដ្ឋជាច្រើនបានសម្ដែងការកោតសរសើរ ចំពោះការចុះអន្តរាគមន៍ទាន់ពេលវេលា និងការពារផលប្រយោជន៍សាធារណៈក្នុងមូលដ្ឋាន៕

img 20260512 112438 580 960x580 img 20260512 112438 629 960x580 img 20260512 112438 524 960x580 img 20260512 112438 573 960x580 img 20260512 112438 302 960x580 img 20260512 112419 862 575x580 img 20260512 112420 424 575x580 img 20260512 112419 651 575x580 img 20260512 112419 952 575x580 img 20260512 112420 120 575x580 img 20260512 115347 110 575x580

Scroll to Top