សំណង់អត់ច្បាប់នៅរង្វង់មូលក្រវ៉ាត់ក្រុងទី៣ នៃក្រុងតាខ្មៅត្រូវបានផ្អាកជាបណ្ដោះអាសន្ន

សំណង់អត់ច្បាប់នៅរង្វង់មូលក្រវ៉ាត់ក្រុងទី៣ នៃក្រុងតាខ្មៅត្រូវបានផ្អាកជាបណ្ដោះអាសន្ន

ខេត្តកណ្ដាល÷សំណង់ល្មើសច្បាប់មួយកន្លែង ស្ថិតនៅរង្វង់មូលក្រវ៉ាត់ក្រុងទីបីជាយក្រុងតាខ្មៅ ដែលដំណើរ ការបានប្រហែល 50%រួចហើយ ពេលនេះត្រូវអាជ្ញាធរក្រុងតាខ្មៅចាត់វិធានការក្តៅ សម្រេចផ្អាកជាបណ្តោះ អាសន្នកាលពីថ្ងៃទី០៧ខែឧសភាឆ្នាំ ២០២៦។ ការផ្អាកសំណង់ខុសច្បាប់ខាងលើនេះបន្ទាប់ពីបណ្តាញសារព័ត៌មានពេញចិត្តមេឌាយើងខ្ញុំ បានផ្សព្វផ្សាយ និងធ្វើសេចក្តីរាយការណ៍ជាច្រើនដង។

នៅព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៦នេះលោកឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានប្រាប់ឲ្យពេញចិត្តមេឌាដឹងថា សំណង់ខាងលើនោះត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយម្ចាស់ទីតាំងព្រមធ្វើកិច្ចសន្យា ទៅសុំច្បាប់ឲ្យបានត្រឹមត្រូវ, ហើយអាជ្ញាធរក៏មិនអនុញ្ញាតឲ្យគាត់ដំណើរការសាងសង់ដោយគ្មានច្បាប់នោះដែរ។

លោកឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានបញ្ជាក់ថាសំណង់ខាងលើនេះ ក្រៅពីមិនមានច្បាប់ទម្លាប់ ក៏បានសាងសង់លើសអ្វីដែលខ្លួនបានគ្រោងនឹងធ្វើនោះដែរ។ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦រដ្ឋបាលក្រុងតាខ្មៅក៏បានចេញលិខិតផ្អាកការដ្ឋានខាងលើនេះផងដែរ។ លិខិតដែលចុះហត្ថលេខាដោយលោកខឹម សម្ភារ អភិបាលក្រុងតាខ្មៅបានឲ្យដឹងថា 

ជម្រាបមកឈ្មោះ ជលី ហាង ដែលបានសាងសង់បន្ថែមការដ្ឋានអគារផ្ទះសំណាក់ទំហំ(៨.៣០០៦.២០) ម៉ែត្រ ចំនួន១អគារ, ទំហំ (១០.៥០០៤.០០) ម៉ែត្រចំនួន ២៤ បន្ទប់,ទំហំ(១៧.០០០៥២.០០)ម៉ែត្រចំនួន១អគារ,មាន ចំណុចនិយាមកា UTM (X-497584, Y-1262633) ដែលមានក្បាលដីលេខ ០៨១១១០០៥- ៤៧៦៦ ស្ថិត នៅបណ្តោយមហាវិថី Xi JinPing (ក្រវ៉ាត់ក្រុងទី៣) ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្តាល បាននឹងកំពុងស្នើសុំលិខិត អនុញ្ញាតសាង សង់អគារភូមិគ្រឹះ ពីសមត្ថកិច្ចជំនាញ ប៉ុន្តែបានសាង សង់បន្ថែមនូវអគារផ្ទះសំណាក់ ដូច្នេះការដ្ឋានសំណង់របស់លោកអ្នកត្រូវធ្វើការផ្អាកការដ្ឋានចាប់ ពីថ្ងៃចេញលិខិតនេះតទៅ ក្នុងករណីការដ្ឋានរបស់លោកអ្នកមិន បានអនុវត្តតាមទេ រដ្ឋបាលក្រុងតាខ្មៅ នឹងចាត់ វិធានការតាមអនុក្រឹត្យលេខ ២២៤ហើយបញ្ជូនសំណុំឯកសារត្រូវតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

គួររំលឹកដែរថា នៅលើផ្លូវជាតិលេខ២ នៅភូមិក្រពើហារកើត ក៏មានការដ្ឋានសំណង់ឃ្លាំង១កន្លែងដែលមិនមាន ច្បាប់ទម្លាប់នោះដែរ។ បន្ទាប់ពីគេហទំព័រយើងចុះផ្សាយទើបម្ចាស់ការដ្ឋានរត់ទៅរកច្បាប់ទម្លាប់។ បើទោះបានទៅរកច្បាប់និងមិនទាន់ចេញច្បាប់ជាផ្លូវការក៏ដោយ ក៏ការដ្ឋានខាងលើនេះបាននឹងកំពុងដំណើរការសាងសង់ឡើងវិញហើយ។ 

នៅមានសំណង់ជាច្រើនកន្លែងទៀតក្នុងក្រុងតាខ្មៅដែលកំពុងដំណើរការសាងសង់ទាំងមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវ។ រដ្ឋបាលក្រុងតាខ្មៅ ហាក់ដូចជាមិនបានដឹងអំពីទីតាំងការដ្ឋានសំណង់ ទាំងឡាយណាដែលកំពុងសាងសង់ដោយគ្មានច្បាប់នោះទេ។ ប៉ុន្តែនៅពេលដែលមានការផ្សព្វផ្សាយទើបចាត់វិធានការជាក្រោយ។

តើអាជ្ញាធរក៏ដូចជាស្ថាប័នជំនាញមានសមត្ថកិច្ច គួរតែពង្រឹងនិងចាត់វិធានការច្បាប់យ៉ាងណា ដើម្បីឲ្យការដ្ឋានសំណង់ទាំងឡាយមានភាពត្រឹមត្រូវ ជៀសវាងបង្កគ្រោះ ថ្នាក់និងបញ្ហាខុសបទដ្ឋានបច្ចេកទេស ក៏ដូចជាធ្វើឲ្យខុសនឹងគោលការណ៍ប្លង់មេជាដើមនោះ៕

img 20260508 104105 215 videocapture 20260508 110917 videocapture 20260508 110929 videocapture 20260508 110932 20260508 103443 20260508 103438 20260508 103433 20260424 091340

 

Scroll to Top