បាត់ព្រះអង្គសំរឹទ្ធ ពីវត្តចែងម៉ែង ស្រុកអង្គស្នូលរយៈពេលជាង២ឆ្នាំទាំងអាជ្ញាធរ និងសង្គ្រាជវត្តស្ងាត់ស្ងៀម

បាត់ព្រះអង្គសំរឹទ្ធ ពីវត្តចែងម៉ែង ស្រុកអង្គស្នូលរយៈពេលជាង២ឆ្នាំទាំងអាជ្ញាធរ និងសង្គ្រាជវត្តស្ងាត់ស្ងៀម

ខេត្តកណ្ដាល៖ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តចែងម៉ែង ស្ថិតក្នុងភូមិចែងម៉ែង ឃុំលំហាច ស្រុកអង្គស្នួល ចេះតែមិនអស់មិនហើយ អំពីករណីបាត់ព្រះអង្គសំរឹទ្ធ ១អង្គកាលពីថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ រហូតមកដល់ពេលនេះ មិនឃើញមានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងសង្គ្រាជវត្តចំពោះករណីនេះទេ។ ភាពព្រងើយកន្តើយហីៗរបស់អាជ្ញាធរ ជាពិសេសសង្គ្រាជវត្តចែងម៉ែង ធ្វើឲ្យប្រជាពុទ្ធបរិស័ទកាន់តែមានមន្ទិលសង្ស័យ។

ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តចែងម៉ែង បានខ្សឹបខ្សៀវគ្នាថា ករណីបាត់ព្រះអង្គសំរឹទ្ធ ដែលមានអាយុកាលរាប់រយឆ្នាំមកនេះ ហាក់ដូចជាស្ងាត់ស្ងៀមមិនមានការខ្វាយខ្វល់ពីសំណាក់ព្រះចៅអធិការវត្ត និងអាជ្ញាធរនោះឡើយ បើទោះបីជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត មានកង្វល់ យ៉ាងណាក៏ដោយ។ នៅពេលដែលបាត់ព្រះពុទ្ធរូបធ្វើពី សំរឹទ្ធនោះ ដំបូងឡើយមានការស្រាវជ្រាវចុងដៃចុងជើងពីអាជ្ញាធរមានសមត្ថកិច្ចដែរ ប៉ុន្តែមានការអះអាងពីភាគីខាងវត្តថា កាមេរ៉ាសុវត្ថិភាពដែលតែងតែថតជាប់គ្រប់ព្រឹត្តិការណ៍នៅក្នុងវត្ត បានខូចនៅពេលដែលមានចោរចូលលួចព្រះអង្គសំរឹទ្ធនោះ។

មិនយូរប៉ុន្មានស្រាប់តែមានសេចក្តីរាយការណ៍ថា បល័្លង្គសម្រាប់ទ្រព្រះអង្គសំរឹទ្ធនោះ ក៏ត្រូវចោរលួចទៅបាត់ទៅទៀត។ តើវាជារឿងចៃដន្យ ឬក៏ជាហេតុការណ៍ដែលត្រៀមបម្រុងទុកជាមុន ? ទោះបីជាការបាត់ទាំងបល្ល័ង្គនិងព្រះអង្គសំរឹទ្ធនេះ ធ្វើឲ្យប្រជាពលរដ្ឋចំណុះជើងវត្តរំជើប រំជួលពោរពេញទៅដោយ មន្ទិលសង្ស័យយ៉ាងណាក៏ ដោយ? ក៏ទាំងអាជ្ញាធរ និងព្រះចៅអធិការវត្តចែងម៉ែង ធ្វើហាក់ដូចជាមិនខ្វាយខ្វល់ ឬត្រូវមានចំណាត់ការយ៉ាង ណា ដើម្បីស្វែងរករបស់ដែលមានតម្លៃនោះមកវិញនោះឡើយ។

រហូតមកដល់ពេលនេះការបាត់ព្រះអង្គសំរឹទ្ធ និងបល្ល័ង្គ ចេញពីកុដព្រះចៅអធិការវត្ត មានរយៈពេលជាង២ឆ្នាំ ឬ២៥ខែហើយ។ ប្រជាពលរដ្ឋចំណុះជើងវត្តទទូចស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខេត្ត ជួយធ្វើប្រតិបត្តិការស្រាវជ្រាវករណីខាងលើនេះឲ្យ បានច្បាស់លាស់ដើម្បីស្វែងរកព្រះអង្គសំរឹទ្ធនោះត្រឡប់មកកាន់វត្តចែងម៉ែងវិញ៕

20260415 091128 20260415 091113 img 20260415 091905 527 img 20260415 091857 401 img 20260415 092012 443 img 20260415 093116 468 img 20260415 093121 471 img 20260415 093124 880 img 20260415 093128 122 img 20260415 093131 743 img 20260415 093134 704 img 20260415 093142 232 img 20260415 093138 965 img 20260415 093146 305 img 20260415 093149 499 img 20260415 093154 071 img 20260415 093158 796

Scroll to Top