រឿងពលរដ្ឋខ្មែរឥស្លាម៧១គ្រួសារ ប្តឹងពីរគ្រួសារជារឿងចង់ឈ្នះចាញ់រៀងៗខ្លូន ខណៈអាជ្ញាធរបើកភ្នែកចាំអ៊ុត!..

រឿងពលរដ្ឋខ្មែរឥស្លាម៧១គ្រួសារ ប្តឹងពីរគ្រួសារជារឿងចង់ឈ្នះចាញ់រៀងៗខ្លូន ខណៈអាជ្ញាធរបើកភ្នែកចាំអ៊ុត!..

ខេត្តតាកែវ៖ ក្រោយពីបណ្ដាញសារព័ត៌មានពេញចិត្តមេឌា បានចេញផ្សាយមានចំណងជើងថា ពលរដ្ឋខ្មែរឥស្លាម៧១គ្រួសារប្ដឹងបុគ្គល២គ្រួសារ រំលោភយកដីស្រះរួម២ឆ្នាំហើយតែគ្មានដំណោះស្រាយ ពេលនេះភាគីខាងពីរគ្រួសារបានចេញមុខបកស្រាយថាខ្លូនមិនបានរំលោភយកដីស្រះទឹករួមនោះទេ។

យោងតាមសម្តីស្រ្តីពីរគ្រួសារ ដែលរងកាចោទថារំលោភដីស្រះរួម ១ឈ្មោះយ៉ា ផាវី និងទី២ឈ្មោះហាក់ ណាវីបានប្រាប់មកបណ្ដាញសារព័ត៌មានពេញចិត្តមេឌាអោយដឹងថា ពួកគាត់មិនបានរំលោភយកដីស្រះទឹករួមដូចក្នុងពាក្យបណ្ដឹងទាំង៧១គ្រួសារប្ដឹងនោះទេ គឺពួកគាត់រស់នៅលើដី ដែលបានបន្សល់ទុកពីជីដូនជីតារបស់ពួកគាត់មកជាយូរយារណាស់មកហើយ។

ស្រ្តីពីរគ្រួសារបានបន្តទៀតថា ក្រោយពេលជីតាបានស្លាប់ទៅ បានបន្សល់ដីស្រះទំហំជាង២០០០មែត្រការ៉េអោយពួកគាត់រស់នៅ និងអាស្រ័យផលរហូតដល់សព្វថ្ងៃតែពួកគាត់មិននឹងស្មានថាពលរដ្ឋ៧១គ្រួសារបែរជាប្ដឹងទាមទារយកដីស្រះដាក់ជារបស់រួមទៅវិញ ដូច្នេះពួកគាត់មិនសុខចិត្តទេ ពួកគាត់និងប្ដឹងបកវិញ។

ស្រ្តីពីរគ្រួសារខាងលើបានបញ្ជាក់ទៀតថា ដីស្រះខាងលើនេះមិនមានពាក់ព័ន្ធអ្វីជាមួយនិងលោកឡា ឡៃ អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវទេ ដោយកាលនោះលោកឡា ឡៃប្រាប់មន្រ្តីពាក់ព័ន្ធថា បើដីស្រះខាងលើជារបស់ស្រ្តីពីរគ្រួសារ ដូចកាលើកឡើងហើយម្ដេចមិនប្រគល់ជូនពួកគាត់ទៅ តែមិនមានធ្វើលិខិតស្នាមបញ្ជាក់ទេ។

បច្ចុប្បន្នភាគីទាំងសងខាងទាមទារយកឈ្នះរៀងៗខ្លូនដោយមិនផ្អែកលើឯកសារគតិយុទ្ធ គឺបញ្ជាក់តែមាត់និងចាស់ៗព្រឹទ្ធាចារ្យ កត្តានេះហើយដែលធ្វើអោយក្រុមអាជ្ញាធរវិលមុខ រកដោះអ្វីមិនចេញសោះ តើសំណុំរឿងនេះត្រូវបន្តទៅដោះស្រាយនៅឯណាទៀត។

សូមរំលឹកថា៖ ពលរដ្ឋខ្មែរឥស្លាម៧១គ្រួសាររស់នៅភូមិស្ទឹងកំបុត ឃុំស្រុកអង្គរបូរី ខេត្តតាកែវ ខកចិត្តជាខ្លាំងចំពោះអាជ្ញាធរខេត្តតាកែវ តើចាត់ទុកពួកគាត់ជាពលរដ្ឋរបស់ខ្លួនដែរឬទេ? បានជាពាក្យបណ្ដឹងរបស់ពួកគាត់ប្ដឹង២ឆ្នាំហើយ បែរជាថ្នាក់ក្រោមរុញដាក់ថ្នាក់លើ ហើយថ្នាក់លើបែរជារុញមកអោយថ្នាក់ក្រោមវិញ ឬមួយក្រុមអាជ្ញាធរខេត្តតាកែវអស់សមត្ថភាពដោះស្រាយជូនពួកគាត់ហើយ? បើអស់សមត្ថភាពពិតមែន ប្រាប់ពួកគាត់មកពួកគាត់និងបន្តទៅថ្នាក់លើទៀត។

យោងតាមពាក្យបណ្ដឹងបានអោយដឹងថា ពួកគាត់បានប្ដឹងឈ្មោះយ៉ា ផាវីភេទស្រី និងឈ្មោះហាក់ ណាវី ភេទស្រី រស់នៅភូមិឃុំជាមួយគ្នា ដោយបុគ្គលទាំងពីរនាក់ខាងលើ បានរំលោភយកដីស្រះទឹករួមពីបុរាណ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លូន ដោយយកឈ្មោះលោកឡា ឡៃ អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ថាជាអ្នកផ្ដល់អោយ។

ពលរដ្ឋខ្មែរឥស្លាមបានបន្តទៀតថា ស្រះទឹកដែលមានទំហំជិត១ហិចតា គឺជាស្រះទឹកពីបុរាណកាលមក ដែលបានបម្រើបងប្អូនអ្នកភូមិ សម្រាប់ប្រើប្រាស់តាមតម្រូវការអស់រយៈពេលជិតមួយរយឆ្នាំហើយ តែស្រាប់បច្ចុប្បន្នបែរជាបុគ្គលពីរនាក់ខាងលើ រំលោភយកហើយក្រុមអាជ្ញាធរស្រុក ខេត្ត មិនដោះស្រាយអោយពួកគាត់សោះ។គ្រាន់តែរុញដាក់គ្នា និងបានអោយមន្រ្តីសាលាស្រុកទំនើងម្នាក់ឈ្មោះវង់ វ៉ាន់ចាន់ ចុះមកអ៊ុងអាត់អោយភាគីពីរគ្រួសារ ចាក់ដីលុបស្រះថែមទៀត ហើយលោកវង់ វ៉ាន់ចាន់ ប្រឹងដំឡើងសសៃករដាក់ពួកគាត់ថា លោកធ្វើតាមបញ្ជារបស់ថ្នាក់លើ។

យោងតាមសម្ដីលោកព្រំ ឈួនមេភូមិស្ទឹងកំបុត បានអោយដឹងថា លោកធ្វើមេភូមិនៅទីនេះឡើងដុះស្លែរទៅហើយ គ្មានអ្នកណាហ៊ានរំលោភយកដីស្រះទឹករួមនេះទេទើបតែបុគ្គលពីរគ្រួសារខាងលើនេះ ដែលហ៊ានរំលោភចង់បានដីស្រះទឹករួមមកធ្វើកម្មសិទ្ធ។

លោកមេភូមិបញ្ជាក់ថា លោកនិងតស៊ូជាមួយបងប្អូនអ្នកភូមិ៧១គ្រួសារ នាំគ្នាថែរក្សាដីស្រះទឹកកេរ៍ដំណែលដូនតា ទុកសម្រាប់ក្មេងៗជំនាន់ក្រោយជារៀងរហូត ព្រោះក្រុមអាជ្ញាធរមានការផ្លាស់ប្តូរតែស្រះភូមិនិងពលរដ្ឋរបស់លោកមិនបានផ្លាស់ប្តូរទៅណាទេ៕

img 20260407 085416 510 img 20260407 085358 659 img 20260407 085358 889 img 20260407 085358 969 img 20260407 085358 986 videocapture 20260407 085739 videocapture 20260407 085741 img 20260407 085424 219 img 20260407 085427 980 img 20260407 085420 371 img 20260407 085358 891 img 20260407 085359 430 img 20260407 085359 475

Scroll to Top