ឯកឧត្តម គួច ចំរើន៖ ការសាងសង់ច្រាំងស្ទឹងព្រែកត្នោត ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស!

ឯកឧត្តម គួច ចំរើន៖ ការសាងសង់ច្រាំងស្ទឹងព្រែកត្នោត ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស!

ខេត្តកណ្តាល៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តម គួច ចំរើន បានធ្វើការ ណែនាំ និងផ្តាំផ្ញើដល់ក្រុមការងារសាងសង់ ត្រូវយកចិត្តទុកដាក់ ខ្ពស់ ក្នុងការសាងសង់ច្រាំងស្ទឹង ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាព និងមានគុណភាពរឹងមាំល្អ ព្រមទាំងសាងសង់ឱ្យសម្រេចរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។

គួរបញ្ជាក់ដែរថា តាមមន្ត្រីជំនាញបច្ចេកទេសបានឲ្យដឹងថា៖ គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងសាងសង់ដោយយកចិត្តទុកដាក់ និងមិនមានអ្វីរំខានឡើយ និងបញ្ចប់ការសាងសង់តាមកាលវិភាគដែលបានគ្រោងទុកនាពេលខាងមុខនេះ៕

fb img 1775112835703 fb img 1775112819630 fb img 1775112810848 fb img 1775112813804 fb img 1775112831817 fb img 1775112844542 fb img 1775112808496

Scroll to Top