ហួសថ្ងៃកំណត់ហើយ,សំណង់បំពានច្បាប់នៅស្រុកបាធាយកាយដីចេញវិញបានតែ២០%ប៉ុណ្ណោះ

ហួសថ្ងៃកំណត់ហើយ,សំណង់បំពានច្បាប់នៅស្រុកបាធាយកាយដីចេញវិញបានតែ២០%ប៉ុណ្ណោះ

ខេត្តកំពង់ចាម÷គិតមកដល់ថ្ងៃទី២៤ខែមីនានេះ កាល កំណត់របស់រដ្ឋបាលស្រុកបាធាយ ករណីសំណង់មួយកន្លែងដែលតម្រូវឲ្យរុះរើកាយដីចេញវិញនោះបានហួសសុពលភាព រយៈពេល៤ថ្ងៃហើយ។ ចេតនារបស់ម្ចាស់សំណង់ទំនងជាមិនកាយបន្តទៀតទេ បន្ទាប់ពីបានធ្វើប្រតិបត្តិការប្រហែល 20% ប៉ុណ្ណោះ។

ចៅហ្វាយស្រុកបាធាយ លោកអូត ឈាងលី អះអាងនៅព្រឹកថ្ងៃទី២៤ខែមីនានេះថា មានការកាយដីចេញបានប្រហែល២០% ហើយបើគិតមកដល់ថ្ងៃទី២០ខែ មីនានេះប៉ុន្តែមិនត្រូវតាមគោលការណ៍ដែលបានកំណត់នោះឡើយ។ ដូច្នេះរដ្ឋបាលស្រុកបានសុំគោលការណ៍ទៅរដ្ឋបាលខេត្តដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់។ លោកបានបន្ថែមថា ប្រធានការផ្លូវច្បាប់គឺមានតែចូលតុលាការតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា មានការភ្ញាក់ផ្អើលមួយនៅស្រុកបាធាយករណីសំណង់រឹងមាំ១កន្លែងចូលទន្លេ នៅឃុំបាធាយ ស្រុកបាធាយ ដែលនៅមិនឆ្ងាយពីទីតាំងសាលាស្រុកនោះឡើយ។ បើតាមភូមិសាស្ត្រនៃបទល្មើសនេះត្រូវគេគិតថា មិនឆ្ងាយពីសាលាស្រុកនោះឡើយ។ ហេតុអ្វីអាជ្ញាធរសុខមិនដឹង និងសម្ដែងការភ្ញាក់ផ្អើល ពេលដែលបណ្ដាញព័ត៌មានក្នុងស្រុកផ្សព្វផ្សាយនោះ?

ក្រោយពីទទួលបានពត៌មាន រដ្ឋបាលស្រុកបាធាយ បានដឹកនាំក្រុមការងារចុះទៅពិនិត្យដល់ទីតាំងដីផ្ទាល់ ជាក់ ស្តែងជាលទ្ធផលឃើញថា៖ ១-មានអាចម៍ដីបានចាក់ចូលទៅក្នុងទន្លេលើសពីដីដែលអាស្រ័យផលទំហំទទឹង ២៤ម៉ែត្របណ្តោយប្រវែង ១៨ម៉ែត្រ, ២-មានសាងសង់របងបេតុងរឹងមាំ ដែលសាងសង់ដើម្បីទប់អាចម៍ដី ដែលបានចាក់, ៣-ការចាក់អាចម៍ដី និងការសាងសង់របងបេតុងនេះ គឺមិនបានសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរពាក់ ព័ន្ធឡើយ។

ក្រោយពីបានត្រួតពិនិត្យ និងធ្វើការវាយតម្លៃ រដ្ឋបាលស្រុកបានដាក់ចេញវិធានការដូចខាងក្រោម៖

-ម្ចាស់ទីតាំងដីត្រូវតែធ្វើការកាយអាចម៍ដី និងរុះរើរបងបេតុងចេញឱ្យអស់ពីទន្លេ ក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។-ប្រសិនបើម្ចាស់ទីតាំងដីមិនអនុវត្តតាមវិធានការខាង លើ រដ្ឋបាលស្រុក នឹងចាត់វិធានការតាមផ្លូវច្បាប់។

ម្ចាស់ទីតាំងរំលោភច្បាប់ប្រទេសជាតិនេះ ឈ្មោះ លោកស្រី សារ៉េត ស្រីចាន់រស្មី(ម្ចាស់ទីតាំងដី) និងលោក សេង សារី (អ្នកចាំដី) ។ ក្រុមការងាររបស់រដ្ឋបាលស្រុកបាធាយ រួមនឹងអាជ្ញាធរឃុំបាធាយ និងអាជ្ញាធរភូមិអូរម៉ាល់ បានទៅចុះត្រួតពនិត្យ ករណីការចាក់អាចម៍ដី និងសាងសង់របងបេតុងនៅលើដីចំណីទន្លេ នៅលើទីតាំងដែលកំពុងអាស្រ័យផលរបស់ លោកស្រី ស្ថិតនៅភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

បន្ទាប់ពីការត្រួតពិនិត្យ និងវាយតម្លៃរួចមកឃើញថា អាចម៍ដីបានចាក់ របងបេតុងដែលសាងសង់ ដើម្បីទប់អាចម៍ដី គឺបានចាក់ និងសាងសង់ចូលក្នុងទន្លេដោយលើសពីទំហំដីដែលកំពុងអាស្រ័យផលបច្ចុប្បន្ន ដែលខុសពីច្បាប់របស់ក្រសួងធនធានទឹក និង ឧតុនិយម បានកំណត់ ដូច្នេះសូមលោក លោកស្រី សារ៉េត ស្រីចាន់រស្មី (ម្ចាស់ទីតាំងដី) និងលោក សេង សារី (អ្នកចាំដី) ត្រូវកាយអាចម៍ដី និងរុះរើរបងបេតុង ដែលបានចាក់ និងសាសង់ ចូលទន្លេឱ្យអស់រយៈពេល១៥ ថ្ងៃដោយគិតចាប់ពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៦ ជាកំហិត។

 

ទិដ្ឋភាពជាក់ស្ដែងបង្ហាញឲ្យឃើញថា រដ្ឋបាលស្រុកបាធាយមានកម្សោយនៃការដឹកនាំនិងគ្រប់គ្រង ពីព្រោះថាបទល្មើសនេះមិននៅឆ្ងាយពីទីតាំងរដ្ឋបាលស្រុក និងជាពិសេសទៅទៀតអាជ្ញាធរត្រូវដឹងអំពីអ្វីដែលបាននឹងកំពុងកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាងនេះទៅទៀតឈ្មួញនៅតែក្លឿនមិនគោរពបទបញ្ជារបស់រដ្ឋបាលស្រុកហើយធ្វើព្រងើយចំពោះការសម្រេចរបស់រដ្ឋបាលស្រុកថែមទៀតផង៕

img 20260324 131142 855 img 20260324 131142 077 img 20260324 131130 264 img 20260324 131130 485 img 20260324 131130 127 img 20260324 131129 606 img 20260324 131150 262 img 20260324 131150 757 img 20260324 131150 669 img 20260324 131150 464 img 20260324 131150 051 img 20260324 131150 467 img 20260324 131149 860 img 20260324 131150 435

 

 

Scroll to Top