ករណីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នៅថ្ងៃទី 19 ខែ មិនានេះគឺករណីកូនប្រុសលោកអភិបាលស្រុកកងមាសបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបោះសំដីថា បើជនរង គ្រោះថ្នាក់និងប្រាក់២ម៉ឺនដុល្លារបញ្ចប់បញ្ហា។ ឆ្លើយតបនឹងបញ្ហានេះលោកភោគ សាវុធ អភិបាលស្រុកកងមាសដែលជាឪពុកបង្កើតលោក សាមីន វុត្ថារិទ្ធ មន្ត្រីរដ្ឋបាលស្រុកកងមាសបានបញ្ជាក់ថា អ្នកបើកបរបង្កគ្រោះថ្នាក់នោះមិនមែនជាកូនប្រុសរបស់លោកទេ។ តែជាស្ត្រីម្នាក់តែធ្វើដំណើរជាមួយគឺជាអ្នកកាន់ចង្កូតរថយន្ត។
នៅគ្រាដែលកំពុងធ្វើដំណើរពីស្រុកកងមាសសំដៅមកភ្នំពេញដើម្បីដោះស្រាយបញ្ហានេះលោកអភិបាលស្រុកបានបញ្ជាក់ថា កូនប្រុសរបស់លោកមិនបាននិយាយពាក្យបោះពីរម៉ឺនដុល្លារដល់ជនរងគ្រោះនោះឡើយ។លោកអភិបាលស្រុកបានថ្លែងថា ” មិនមែនគាត់អ្នកនិយាយទេគឺបងប្អូនមហាជនជាអ្នកនិយាយ”។
គួរបញ្ជាក់ថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅយប់ថ្ងៃទី 18 ខែមីនាឆ្នាំ 2026 ។ តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានប្រាប់ថា បុរសអ្នកបើកបររថយន្តសង្ស័យចេញពីទទួលទានស្រា បេីករថយន្ត FORTING ស្លាកលេខកម្ពុជា P.YEAN.7 បុកម៉ូតូធូដេ ស្លាកលេខភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសភាគីខាងម៉ូតូរងរបួសធ្ងន់ធ្ងរ ហេីយអូសម៉ូតូទៅជិត២០ម៉ែត្រទេីបឈប់ហេីយពេលចុះពីលេីរថយន្តមក បានបោះពាក្យសម្ដីថា “បេីស្លាប់សងតែ២ ម៉ឺនបញ្ចប់រឿងចប់ហេីយ” ។
បើតាមប្រភព ក្មេងរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមិន ទាន់ដឹងខ្លួននៅឡេីយ) ដែលពាក្យសម្ដីរបស់អ្នកបេីកបររថយន្តបង្កខាងលេី គឺជាការប្រមាថជីវិតជនរងគ្រោះខ្លាំងណាស់ ដែលធ្វេីឲ្យអ្នកភូមិក្មេងចាស់ប្រុសស្រី មាន ការខឹងសំម្បារយ៉ាងខ្លាំង ស្ទេីតែកេីតហិង្សាទៅហេីយ និងមិនឲ្យសមត្ថកិច្ចខណ្ឌឬស្សីកែវ នាំខ្លួនទៅប៉ុស្តិ៍ឡេីយ ។
ហេតុការណ៍នេះស្ថិតនៅតាមផ្លូវបេតុង១៧១១ ទល់មុខស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៨: ៥០នាទីយប់ ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ សហការជាមួយផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះអន្តរាគមន៍ ដោយចៀសវាងប្រជាពលរដ្ឋទប់កំហឹងមិនបាន ដាក់ម្នាក់មួយដៃម្នាក់មួយជេីង ទេីបនាំអ្នកបេីកបរខាងលេីទៅស្នាក់ការប៉ុស្តិ៍សិន រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែងនិងយកមធ្យោបាយទាំងពីរទៅរក្សាទុកបណ្ដោះអាសន្ន រួមទាំងនាំអ្នកបេីកបរខាងលេីទៅ ដេីម្បីរងចាំដោះស្រាយតាមនីតិវិធី ៕


