ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៦ បានអញ្ជើញ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ ។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើសុខភាពប្រជាពលរដ្ឋ ទាំង១៣ភូមិ នៃឃុំព្រែកកក់ ដែលមានប្រជាជនសរុប ១៥,៨៣១នាក់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមកិច្ចសហការរវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ជាមួយសប្បុរសជន ជាពិសេស លោកស្រីសាស្ត្រាចារ្យ ពឹង សយ (នាមដើម លី ឆេងគី) និងក្រុមគ្រួសារ បានឧបត្ថម្ភការសាងសង់អគារថ្មី ១ខ្នង (ទទឹង ៩ ម៉ែត្រ បណ្តោយ ១៧ ម៉ែត្រ) តម្លៃប្រមាណ ៣៨,០០០ ដុល្លារ បែងចែកជា ៧ បន្ទប់ និងបង្គន់អនាម័យ ៣បន្ទប់ (រួមទាំងបង្គន់សម្រាប់ជនពិការ ១) ដោយអគារនេះ ចាប់ផ្តើមសាងសង់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥ និងបញ្ចប់គម្រោងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៦ តាមផែនការ ហើយបានចាប់ផ្តើមផ្តល់សេវាបណ្តើរៗតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៦ មកម្ល៉េះ។

ឯកឧត្តម អភិបាលខេត្ត បានយកឱកាសនោះផ្ដាំផ្ញើដល់គ្រូពេទ្យ សូមឱ្យយកអាគារមណ្ឌលសុខភាព ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ ប្រើប្រាស់ឲ្យអស់លទ្ធភាព ក្នុងគោលបំណងផ្ដល់នូវសេវាល្អ សេវាគំរូជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង និងសូមបង្កើនចំណេះជំនាញ ឯកទេសឲ្យបានគ្រប់ៗគ្នា ពីព្រោះជំងឺក៏មានការរាតត្បាតកាចសាហាវដែរ។ ជាមួយគ្នានេះ ក៏សូមឲ្យធ្វើការកៀងគរដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ដើម្បីបន្តចូលរួមគាំទ្រដើម្បីឲ្យអង្គភាពរបស់យើងមានការរីកចម្រើនតទៅមុខទៀត៕

fb img 1773045126537 fb img 1773045131643 fb img 1773045134656 fb img 1773045129160 fb img 1773045143268 fb img 1773045157863 fb img 1773045155482 fb img 1773045148746 fb img 1773045150749 fb img 1773045153127 fb img 1773045160178 fb img 1773045165488 fb img 1773045163229 fb img 1773045139492 fb img 1773045145866 fb img 1773045137286 fb img 1773045167941

Scroll to Top