លោកជំទាវ អគ្គលេខាធិការ OIF អញ្ជើញចុះសួរសុខទុក្ខជនភៀសសឹកកម្ពុជា កំពុងស្នាក់នៅក្នុងវត្តសំពៅលូន ស្រុកក្រឡាញ់ ខេត្តសៀមរាប

លោកជំទាវ អគ្គលេខាធិការ OIF អញ្ជើញចុះសួរសុខទុក្ខជនភៀសសឹកកម្ពុជា កំពុងស្នាក់នៅក្នុងវត្តសំពៅលូន ស្រុកក្រឡាញ់ ខេត្តសៀមរាប

លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ អញ្ជើញចុះទៅសួរសុខទុក្ខជនភៀសសឹកកម្ពុជា ដែលមិនទាន់បានត្រឡប់ទៅលំនៅឋាន នៅមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន ស្ថិតនៅភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ក្នុងឱកាសនោះលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់បងប្អូនភៀសសឹក ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាកនៅក្នុងដំណាក់កាលដ៏លំបាកមួយនេះ។

សូមជម្រាបជូនថា ជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន មានចំនួន ៤១៤គ្រួសារ ស្មើនឹង ១ ៣៩៥នាក់ ដែលភៀសសឹកមកពីតំបន់អូរស្មាច់ និងក្រុងសំរោង ជាទីតាំងដែលយោធាថៃ ចូលឈ្លានពានដេញពលរដ្ឋខ្មែរស្លូតត្រង់ចេញពីផ្ទះសម្បែង និងកំទេចផ្ទះរបស់ពួកគាត់ ក្រោយបទឈប់បាញ់រវាងកងទ័ពទាំងពីរចូលជាធរមាន។

photo 2026 03 03 12 24 24 photo 2026 03 03 12 24 29 photo 2026 03 03 12 24 27 photo 2026 03 03 12 24 26 photo 2026 03 03 12 24 36 photo 2026 03 03 12 24 30 photo 2026 03 03 12 24 31

Scroll to Top