ឯកឧត្តម អ៊ុន ចាន់ដា៖ ខេត្តកំពង់ចាម មានសាសនា ចំនួន៤ កំពុងធ្វើសកម្មភាពសាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា

ឯកឧត្តម អ៊ុន ចាន់ដា៖ ខេត្តកំពង់ចាម មានសាសនា ចំនួន៤ កំពុងធ្វើសកម្មភាពសាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថានៅក្នុងខេត្តកំពង់ចាមរបស់យើងមានសាសនា ចំនួន៤ គឺ៖ ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងពុទ្ធសាសនាមហាយាន ដែលកំពុងធ្វើសកម្មភាព សាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា ពុំដែលមានអធិករណ៍ អន្តរសាសនាកើតឡើងឡើយ។ ឯកឧត្តម ថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន នៅភូមិព្រែកបាក់ ស្រុកស្ទឹងត្រង់ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដានអភិបាលខេត្តកំពង់ចាម ថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ការពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់និកាយ ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការ សាសនា ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា សាសនា ចំនួន៤ ខាងលើនេះ ពុំដែលមានអធិករណ៍ អន្តរសាសនាកើតឡើងឡើយ ហើយនេះពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋកម្ពុជា ដែលគោរពកាន់ សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរក្រោមម្លប់សន្តិភាពជាតិ។

ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ខេត្តកំពង់ចាមមានសហគមខ្មែរឥស្លាមរស់នៅគឺមាន ៩ក្រុង-ស្រុក មាន ភូមិចំនួន ៣១ភូមិ មានវិហារចំនួន ៣២វិហារ មានសាលារៀនសាសនាចំនួន ៤០សាលា។ មានគ្រួសារប្រមាណចំនួន ៩.១០០គ្រួសារ មានប្រជាជនសរុបប្រមាណចំនួន ៣៣.៨០០នាក់ ស្ត្រីប្រមាណចំនួន ១៧.៩០០នាក់ មានគ្រូបង្រៀនចំនួន ២០៩នាក់ ស្ត្រីចំនួន ៤៩នាក់ ក្នុង នោះមានគ្រូបង្រៀនក្របខ័ណ្ឌចំនួន ៧៦នាក់ ស្ត្រីចំនួន ១៦នាក់។ ដោយឡែកនៅភូមិព្រែកបាក់ មានគ្រួសារចំនួន ៨៧៣ គ្រួសារ មានប្រជាជនសរុប ចំនួន ៣.០៨៩នាក់ ស្ត្រីចំនួន ១.៥៣៦នាក់៕

img 20260228 124205 267 img 20260228 124213 636 img 20260228 124244 566 img 20260228 124219 290 img 20260228 124222 928 img 20260228 124229 288 img 20260228 124232 410 img 20260228 124239 582 img 20260228 124250 081 img 20260228 124255 778 img 20260228 124259 076 img 20260228 124302 197 img 20260228 124312 254 img 20260228 124315 172 img 20260228 124305 705

 

Scroll to Top