រថយន្តដឹកដីបុកអ្នកជិះម៉ូតូ១គ្រួសារបណ្ដាលឲ្យឪពុក, ម្ដាយស្លាប់នៅនឹងកន្លែងចំណែកកូនស្រីរងរបួសធ្ងន់នៅតំបន់ 7NG

រថយន្តដឹកដីបុកអ្នកជិះម៉ូតូ១គ្រួសារបណ្ដាលឲ្យឪពុក, ម្ដាយស្លាប់នៅនឹងកន្លែងចំណែកកូនស្រីរងរបួសធ្ងន់នៅតំបន់ 7NG

ខេត្តកណ្ដាល÷ ករណីរន្ធត់មួយបានកើតឡើងទាំងព្រឹកព្រលឹមបណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់បានស្លាប់នៅនឹងកន្លែងកើតហេតុចំណែកឯកូនស្រីរងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅព្រឹកថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2026 ស្ថិតនៅកន្លែងផ្សារខ្យង ផ្លូវ7NG ភូមិព្រែកលួស សង្កាត់ព្រែកលួង ខេត្តកណ្តាល រវាងរថយន្តដឹកខ្សាច់និងម៉ូតូ។

គេនៅពុំទាន់ស្គាល់អត្តសញ្ញាណសពជនរងគ្រោះទាំង២នាក់ក៏ដូចជាកូនស្រីដែលរងរបួសធ្ងន់នោះនៅឡើយទេ ចំណែកអ្នកបើកបររថយន្តបង្កក៏ពុំទាន់ស្គាល់អត្តសញ្ញាណដែរ។

នៅតំបន់នោះរថយន្តដឹកដីក៏ដូចជារថយន្តដឹកខ្សាច់ធ្វើសកម្មភាពរៀងរាល់ថ្ងៃយ៉ាងអាណាធិបតេយ្យក្រោមការអភិវឌ្ឍដែលមិនខ្វល់ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញកំពុងធ្វើការចុះវាស់វែង និងប្រគល់សពជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីដោយឡែកកូនស្រីត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ៕

img 20260226 075221 725 img 20260226 075221 416 videocapture 20260226 080249 videocapture 20260226 080318

Scroll to Top