ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម

សូមគោរពជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្នុងឱកាសនៃខួបចម្រើនជន្មាយុគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ

ឯកឧត្តមសន្តិបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុង ខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរជាមួយមនោសញ្ចេតនាសប្បាយ រីករាយប្រកបដោយសេចក្តីគោរពដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមជូនពរជ័យសិរីមង្គលមហាប្រសើរជូន ឯកឧត្តមសន្តិបណ្ឌិត ក្នុងឱកាសនៃខួបចម្រើនជន្មាយុគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ។

ក្នុងឱកាសប្រកបដោយសិរីសួស្តី ជ័យមង្គលនាពេលនេះ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយ និងសូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះគុណបំណាច់ដ៏ធំធេងរបស់ ឯកឧត្តមសន្តិបណ្ឌិត ដែល បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ លើសពីនេះទៀត ឯកឧត្តមសន្តិបណ្ឌិត ជាថ្នាក់ដឹកនាំដ៏ឆ្នើម និង ប៉ិនប្រសប់មួយរូប ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងកម្ពុជាឱ្យក្លាយជា ប្រទេសប្រកបដោយនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើ គ្រប់វិស័យក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។

ជាមួយនឹងក្តីអំណរសាទរ និងកតញ្ញូយ៉ាងជ្រាលជ្រៅបំផុត ក្នុងឱកាសនៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តមសន្តិបណ្ឌិត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានគុណ បុណ្យព្រះរតនត្រ័យ សូមតាមជួយថែរក្សា ប្រោសព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គលបវរមហា ប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសមប្រកប ដោយពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមសន្តិបណ្ឌិត មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ៕

img 20260217 074439 111 img 20260217 074259 648 img 20260217 074259 182

Scroll to Top