ពលរដ្ឋខ្មែរនៅតែបន្តចាញ់បោកពួកឈ្មួញទុច្ចរិតក្រោមរូបភាពផ្តល់កម្ចីអនឡាញ “សម្ព័ន្ធកម្ពុជា ផ្ដល់ប្រាក់កម្ចី”

ពលរដ្ឋខ្មែរនៅតែបន្តចាញ់បោកពួកឈ្មួញទុច្ចរិតក្រោមរូបភាពផ្តល់កម្ចីអនឡាញ “សម្ព័ន្ធកម្ពុជា ផ្ដល់ប្រាក់កម្ចី”

រហូតមកដល់ពេលនេះ នៅតែមានប្រជាពលរដ្ឋខ្មែរក្រីក្រស្លូតត្រង់បន្តចាញ់បោកក្រុមកម្ចីអនឡាញ ជាពិសេសកម្ចី សម្ព័ន្ធកម្ពុជាផ្ដល់ប្រាក់កម្ចី នៅគ្រាដែលអាជ្ញាធរមិនទាន់បានចាត់វិធានការកាត់ផ្ដាច់ឫសគល់ក្រុមជនខិលខូចទាំងនោះនៅឡើយ។

តាមរយៈបណ្ដាញសង្គម ប្រជាពលរដ្ឋអ្នកខ្លះអស់ប្រាក់ជាង ១០០០ដុល្លារ ខ្លះអស់ជាង ៥០០ដុល្លារ ខ្លះអស់ជាង ១០០ដុល្លារនឹងមានបងប្អូនប្រជាពលរដ្ឋខ្លះអស់ច្រើនជាងហ្នឹងទៀត។ ល្បិចឆបោក គឺមិនខុសគ្នាប៉ុន្មាននោះទេ។ ជនឆបោកផ្ញើលីងវេបសាយឱ្យអ្នកខ្ចីបំពេញ បន្ទាប់មកគេថាគម្រោងកម្ចីត្រូវបានផ្តល់ ឬអនុញ្ញាត បន្ទាប់មកគេតម្រូវឱ្យបង់លុយសេវា ដើម្បីទទួលបានប្រាក់កម្ចី។

ករណីខ្លះទៀត ក្រុមជនឆបោកបំភ័យអ្នកខ្ចីថា បំពេញទិន្នន័យខុស ជាហេតុនាំឱ្យការទម្លាក់ប្រាក់ជាប់គាំង ដូច្នេះត្រូវបង់លុយដើម្បីដោះស្រាយ។ បើមិនបង់ទេ គឹនឹងប្តឹងទៅតុលាការ។ ពួកឈ្មួញទុច្ចរិតប្រើគ្រប់វិធីនៃការគំរាមកំហែងដើម្បីឲ្យប្រជាពលរដ្ឋភ័យខ្លាចនិងបង់ប្រាក់ទៅឲ្យពួកគេ។

អ្នកខ្ចីខ្លះ ទៅខ្ចីលុយគេមិនឱ្យគ្រួសារដឹងទេ ដូច្នេះខ្លាចបែករឿង ឬខ្លាចគេប្តឹងមានទោស ក៏ចេះតែរកលុយបង់ឱ្យជនឆបោកតាមគេទារ។ អ្នកខ្លះអស់លុយក្នុងចំនួនច្រើនក៏មាន។ ពួកឈ្មួញទុច្ចរិតប្រើគ្រប់វិធីមានទាំងការសម្លុតគម្រាមដើម្បីឲ្យជនរងគ្រោះប្រជាពលរដ្ឋស្លូតត្រង់បង់ប្រាក់ទៅឲ្យពួកគេ។

រឿងនេះមិនមែនអាជ្ញាធរមានសមត្ថកិច្ច មិនដឹងនោះទេក៏ប៉ុន្តែចំណាត់ការយ៉ាងណានោះ ប្រជាពលរដ្ឋមិនទាន់ដឹងនៅឡើយ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ឃាត់ខ្លួនពួកថៅកែមេខ្លោងកម្ចីអនឡាញទាំងនេះ យកមកផ្ដន្ទះទោសឲ្យខាងតែបាន។

ជាមួយគ្នានេះក៏មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទមួយចំនួនឲ្យដឹងដែរថា ករណីចងការលុយរាប់តាមថ្ងៃតាមសប្តាហ៍ក៏កំពុងកើតមានជាធម្មតាឡើងដែរ។ ដូច្នេះអាជ្ញាធរមូលដ្ឋានភូមិឃុំត្រូវពិនិត្យករណីលីសឡើងវិញពីព្រោះវាក៏មិនខុសពីករណីនៃឈ្មួញកម្ចីអនឡាញនេះដែរ៕

img 20260216 093105 961 img 20260216 093403 962 img 20260216 093404 494 img 20260216 093403 831 img 20260216 093403 929 img 20260216 093403 639 img 20260216 093404 097 img 20260216 093105 504 img 20260216 093105 859 img 20260216 093105 343 img 20260216 093105 772 img 20260216 093106 202

Scroll to Top