ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក

ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក

ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើឱ្យអ្នកប្រើ ប្រាស់អុីនធឺណិត សូមពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការ ឆបោក ដូចជាការបង្កើតគេហទំព័រក្លែងក្លាយដែលមានតំណរភ្ជាប់ស្រដៀង និងគេហទំព័រផ្លូវការ ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុជាដើម។ ឯកឧត្តម ថ្លែងបែបនេះក្នុង យុទ្ធនាការ គាំទ្រទិវាសុវត្ថិភាព អុីននធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ « ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១១ កុម្ភៈ ២០២៦ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើឱ្យអាជ្ញាធរ និងអ្នកពាក់ ព័ន្ធ ត្រូវបន្តស្រាវជ្រាវ និងឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុង បណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារដែលបង្កឱ្យមានអំពើហឹង្សា ញុះញ៉ុង បង្ក ហានិភ័យ និងសុវត្ថិភាពដល់ អ្នកកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។ ហើយក៏ស្នើឱ្យអ្នកប្រើប្រាស់អុីននធឺណិត ត្រូវពិនិត្យមើលតំណភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ដូចជា ការបង្កើតគេហទំព័រក្លែងក្លាយដែលមានតំណ ភ្ជាប់ស្រដៀង និងគេហទំព័រផ្លូវការ ដើម្បីបញ្ឆោត អ្នកប្រើប្រាស់ឱ្យផ្តល់ព័ត៌មានផ្ទាល់ ខ្លួន និងព័ត៌មានហិរញ្ញវត្ថុផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសេីរដល់រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត , ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការចូលរួមអនុវត្តនូវយុទ្ធនាការ គាំទ្រទិវាសុវត្ថិភាព អុីននធឺណិត និងការប្រើប្រាស់បច្ចេកវិទ្យា AI ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

លោកជំទាវ រដ្ឋលេខាធិការ មានប្រសាសន៍បន្តថា ក្នុងឆ្នាំ២០២៦ នេះ យើងនឹងរៀបចំយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំ ណងជំរុញការចូលរួមជាមួយចលនាសកលមួយ ដើម្បីលើកកម្ពស់សុវត្ថិភាពអុីននធឺណិតសម្រាប់ ទាំងអស់គ្នា។ ពីព្រោះបច្ចុប្បន្នមនុស្សគ្រប់គ្នាកំពុងតែនិយាយអំពីបច្ចេកវិទ្យា AI ហើយដោយ សារកុមារ និងយុវវ័យជាច្រើនបានដឹង និងកំពុងតែប្រើប្រាស់ AI ហេតុនេះពួកគេត្រូវតែទទួ លបានចំណេះដឹង ជំនាញ និងទំនុកចិត្តក្នុងការជ្រើសរើសបច្ចេកវិទ្យាដែលមានសុវត្ថិភាព។ ដូច្នេះ មូលបទចម្បងដែលបានជ្រើសរើសសម្រាប់ឆ្នាំនេះ នឹងផ្តោតលើការស្វែងយល់ពីផលជះនៃ AI លើជីវិតរបស់យើង និងអាចយល់ដឹងពីរបៀបដែល AI អាចត្រូវបានប្រើសម្រាប់តែផលវិជ្ជមាន ហើយនឹងត្រូវបានចូលរួមផ្តល់ដំបូន្មានបន្ថែម ពីការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព និងការ ទទួលខុសត្រូវ៕

img 20260211 154307 307 img 20260211 154414 147 img 20260211 154403 292 img 20260211 154358 372 img 20260211 154326 653 img 20260211 154424 289 img 20260211 154419 950 img 20260211 154332 080 img 20260211 154319 472 img 20260211 154315 446 img 20260211 154339 943 img 20260211 154344 261 img 20260211 154435 071 img 20260211 154429 682

 

Scroll to Top