ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួម អបអរសាទរ ពិធីបិទការប្រកួតកីឡាទូក “ង” ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួម អបអរសាទរ ពិធីបិទការប្រកួតកីឡាទូក “ង” ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម អបអរសាទរ ពិធីបិទការប្រកួតកីឡាទូក “ង” ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ស្ថិតនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងកម្មវិធីនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានឧបត្ថម្ភដល់កម្មវិធី ចំនួន ៥លានរៀល និងកីឡាករចំណុះទូក ចំនួន ៣លានរៀលផងដែរ៕

img 20260209 085810 734 img 20260209 085810 063 img 20260209 085811 011 img 20260209 085810 741 img 20260209 085810 307 img 20260209 085810 372 img 20260209 085810 328 img 20260209 085810 083 img 20260209 085810 400 img 20260209 085811 048

 

Scroll to Top