សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម តូ ឡឹម (To Lam) អញ្ជើញជាអធិបតីក្នុងពិធី “បញ្ចុះបឋមសិលាសាងសង់សាលាមិត្តភាព កម្ពុជា-វៀតណាម”

សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម តូ ឡឹម (To Lam) អញ្ជើញជាអធិបតីក្នុងពិធី “បញ្ចុះបឋមសិលាសាងសង់សាលាមិត្តភាព កម្ពុជា-វៀតណាម”

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញជាអធិបតីតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “បញ្ចុះបឋមសិលាសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម” ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថាសាលារៀន នេះសាងសង់លើផ្ទៃដីអតីតសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដង្កោ ដែលរួមមានអគារសិក្សា ៣ ជាន់ ចំនួន ១១ ខ្នង (ស្មើនឹង ១៤៧ បន្ទប់), អគាររដ្ឋបាល ២ ខ្នង, អាហារដ្ឋាន ២ កន្លែង និងសម្ភារគាំទ្រទំនើបៗជាច្រើនទៀត ដោយប្រើពេល ១២ ខែ ដើម្បីប្រែក្លាយសាលានេះឱ្យទៅជាគ្រឹះស្ថានសិក្សាស្តង់ដារ ដែលអាចទទួលសិស្សានុសិស្សបានកាន់តែច្រើន។

សាលារៀនននេះ មានប្រវត្តិផ្សារភ្ជាប់នឹងកងទ័ពស្ម័គ្រចិត្តវៀតណាមក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដើម្បីអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និង ជាជំនួយដ៏ថ្លៃថ្លារបស់គណបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមធ្វើឡើងក្នុងគោលបំណងអបអរសាទរ ខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងជាការបង្ហាញពីស្មារតី “តភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ” នៃប្រទេសទាំងពីរ ។ 

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បន្ថែមថា សមិទ្ធផលថ្មីនេះមិនត្រឹមតែជួយលើកកម្ពស់គុណភាពអប់រំប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជាតិទាំងពីរ កម្ពុជា-វៀតណាម។

បន្ទាប់មកថ្នាក់ដឹកនាំទាំងពីរ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម តូច ឡឹម បានអញ្ជើញជានិមិត្តរូបក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាមិត្តភាព កម្ពុជា-វៀតណាម” និងថតរូបអនុស្សាវរីយ៍រួមគ្នាជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មុននឹងបញ្ចប់កម្មវិធីផងដែរ ៕

screenshot
Screenshot

fb img 1770384555745 fb img 1770384553448 fb img 1770384564387 fb img 1770384569537

screenshot
Screenshot

fb img 1770384612366 fb img 1770384603559 fb img 1770384583991 fb img 1770384572740 fb img 1770384579719 fb img 1770384561595 fb img 1770384577802 fb img 1770384599934

Scroll to Top