ឈ្មួញកាយដីបឹងយកអាចម៍ដីលក់ធ្វើអាជីវកម្ម កំពុងបង្កផលប៉ះពាល់ ពលរដ្ឋក្នុងក្រុងដូនកែវ

ឈ្មួញកាយដីបឹងយកអាចម៍ដីលក់ធ្វើអាជីវកម្ម កំពុងបង្កផលប៉ះពាល់ ពលរដ្ឋក្នុងក្រុងដូនកែវ

ខេត្តតាកែវ ៖ រណ្ដៅដីបឹងមួយកន្លែងសង្ស័យតែគ្មានច្បាប់ ដែលមានទីតាំងស្ថិតនៅភូមិព្រិច ជាប់ព្រំប្រទល់ នឹងក្បាល អូរតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កំពុងតែដំណើរការកាយនឹងដឹកជញ្ជូនអាចម៍ដីលក់យ៉ាងសកម្មពេញស្រុកពេញភូមិ។

បើតាមប្រភពពីប្រជាពលរដ្ឋថារណ្ដៅដីមួយកន្លែងនេះ ឈ្មោះ លោក ហាក់ ជាអ្នកដាក់គ្រឿងចក្រ ដំណើរការជាយូរមកហើយ តែមិនដែលឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណាមួយចុះមកពិនិត្យនោះឡើយ ខណៈដែលឈ្មួញកាយដីមានទំហ៊ុំធំ និងជ្រៅស្នើដល់ឋានភុជង្គនាគទៅហើយ។

បើមើលតាមរូបភាពជាក់ស្ដែងឃើញថារណ្ដៅដីបឹងមួយកន្លែងនេះ មិនដឹងថា អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាមន្ត្រីមន្ទីររ៉ែថាមពលខេត្តតាកែវ យល់ឃើញយ៉ាងណាដែរទេ ទើបបានជាឱ្យ ឈ្មួញកាយជីករណ្ដៅដីមួយនេះ តាមតែអំពើចិត្តមិនខ្វល់ពីផលប៉ះពាល់ផ្សេងៗដូច្នេះ។

ប្រភពបានបន្តទៀតថាពាក់ព័ន្ធ នឹងករណីរណ្ដៅដីមួយកន្លែងនេះ គឺជាដីបឹងរបស់រដ្ឋ ពេលនេះក្លាយជារណ្ដៅដីដ៏ធំមួយសម្រាប់ឈ្មួញធ្វើអ្វីៗបានស្រេចតែចិត្តមិនខ្វល់ពីច្បាប់ទម្លាប់យ៉ាងណានោះទេ និងបានដាក់ការសង្ស័យចំពោះលោក សុច សារឿន អនុប្ររធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវទទួលបន្ទុកក្ដាប់រួមថា បើគ្មានការអនុញ្ញាតនោះទេ ម្ល៉េះឈ្មួញ ឈ្មោះ ហាក់ ក៏មិនហ៊ានធ្វើដល់ថ្នាក់នេះដែរ ។

ប្រជាពលរដ្ឋសុំណូមពរទៅ លោក កង អាណាន់ អភិបាលក្រុង ជាពិសេស លោក វ៉ឺ សំណាង អភិបាលនៃខណៈអភិបាល ខេត្តតាកែវ សូមជួយដាក់មន្ត្រីជំនាញចុះពិនិត្យអង្កេតពាក់ព័ន្ធរណ្ដៅដី ដែលជាដីបឹងរបស់រដ្ឋ ស្ថិតនៅចំណុចខាងលើនេះ ផងទាន ៕

fn 2020 04 03 18 31 13 0 (1) img 20260206 091531 654 img 20260206 091532 363 img 20260206 091531 718 img 20260206 091531 975 img 20260206 091531 734

Scroll to Top